សេចក្តីពិតនៅក្នុងចក្កវាឡអំពីធម៌ដែលសត្វលោកតែងតែឆ្ងល់គ្រប់គ្នា ហើយចង់ដឹង ចង់យល់ពីធម៌ថាតើធម៌គឺជាអ្វី ? តើនរណាជាអ្នកបង្កើតធម៌ ? ហើយតើធម៌កើតមកពីណា ?
ដើម្បីដោះនូវចម្ងល់ខាងលើ អ្នកទស្សនវិជ្ជាពុទ្ធសាសនាបានឆ្លើយយ៉ាងនេះថា ធម៌ចេញមកពីសេចក្តីពិតនៃច្បាប់ធម្មជាតិ គឺធម៌មិនមានទីចាប់ផ្ដើម និងមិនមានទីចុងបញ្ចប់ឡើយ ។
ធម៌មិនមានអ្នកណាជាអ្នកបង្កើតធម៌ឲ្យកើតឡើងទេ ។ ធម៌គឺកើតឡើងដោយខ្លួនឯង ហើយវិនាសទៅវិញដោយខ្លួនឯង សព្វសារពើ ដែលកើតឡើងដោយសារធម៌នោះនឹងត្រូវវិនាសទៅវិញដោយខ្លួនឯង ទោះបីគ្មានអ្វីមកបំផ្លាញវាក៏ដោយ ក៏វានឹងត្រូវវិនាសសាបសូន្យទៅវិញជាប្រាកដ ព្រោះសព្វសារពើទាំងអស់មិនមែនជាខ្លួន ជាអនត្តា វាគ្រាន់តែជាការផ្សំផ្គុំរួមផ្តុំគ្នារវាងធាតុ និងធាតុ៤ ទឹក ដី ភ្លើង ខ្យល់ប៉ុណ្ណោះ ។
សព្វសារពើទាំងអស់ក្នុងចក្រវាឡនេះ ទោះមានរូបក្តី និងអត់រូបក្តី វាគ្រាន់់តែជាតួរសព្ទនាម ការកំណត់ដើម្បីហៅជាឈ្មោះតែប៉ុណ្ណោះ គឺមិនមានតួរខ្លួនវាពិតទេ ព្រោះគ្រប់យ៉ាងសុទ្ធតែជារបស់អនត្តា ៕ សាន សារិន
ចែករំលែកព័តមាននេះ