ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួបចរចារវាងសម្តេចតេជោ និងមីន អោង​ឡាំងដ្ឋាភិបាលមីយ៉ាន់ម៉ា ប្រកាសបទឈប់បា.ញ់គ្នាជាមួយអង្គការប្រដាប់អាវុធងាកមកចរចាគ្រប់ភាគី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​កិច្ច​សន្ទនា​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ និង​លោក​ មី​ន អោ​ង​ឡាំង ធ្វើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​បទ​ឈប់​បា​.​ញ់​គ្នា ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ងាក​មក​ចរចា​គ្រប់​ភាគី​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ស្តី​ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ តាម​កិច្ច​សន្ទនា​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ និង​លោក​ មី​ន អោ​ង​ឡាំង ធ្វើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​បទ​ឈប់​បា​.​ញ់​គ្នា ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ងាក​មក​ចរចា​គ្រប់​ភាគី​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ស្តី​ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ថ្ងៃ​ទី​០៧-០៨ ខែមករា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា រដ្ឋបាល​រដ្ឋ និង​ជា​នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​០៧-០៨ ខែមករា ឆ្នាំ​២០២២​។

នៅ​ក្នុង​ជំនួប​រវាង​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី និង​បញ្ហា​តំបន់​មួយ​ចំនួន​ដែល​ជា​ផលប្រយោជន៍ និង​ក្តី​កង្វល់​រួម ។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ជម្រាប​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​កា​រវិ​វត្ត​ថ្មី​ៗ នៅ​ក្នុង​ប្រទេស​រៀង​ៗ ខ្លួន​ទាក់ទង​នឹង​កា​រវិ​វត្ត​ថ្មី​ៗ​នៅ​មី​យ៉ា​ន់​ម៉ា ។

នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន ជម្រាប​ជូន សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ថា រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​បទ​ឈប់​បា​.​ញ់​គ្នា​ជាមួយ​អង្គការ ប្រដាប់​អាវុធ​ជនជាតិភាគតិច​ទាំងអស់ ក្នុង​រយៈពេល​៥​ខែ រហូត​ដល់​ចុងខែ​កុម្ភៈ ឆ្នាំ​២០២២ និង​បាន​សម្រេច​ពន្យារ​បទ​ឈប់​បា​.​ញ់​គ្នា​បន្ថែម​ទៀត រហូត​ដល់​ចុងឆ្នាំ​២០២២ ។

ជាមួយ​គ្នា​នោះ​នាយ​ឧត្តមសេនីយ៍​ជាន់ ខ្ពស់ ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ទទួល​អនុ​វត្តបទ​ឈប់​បាញ់​គ្នា ដើម្បី​ផលប្រយោជន៍ ប្រទេស​ជាតិ និង​ប្រជាជន​បញ្ឈប់​រាល់​អំពើ​ហិ​.​ង្សា និង​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ខ្ពស់​បំផុត ដែល​ទ​ង្វើ​ទាំងនេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ក្នុង​គោលបំណង​កាត់​បន្ថយ​ភាព​តានតឹង និង​បើកផ្លូវ​ឱ្យ​មាន​កិច្ច​សន្ទនា​ប្រកបដោយ​ស្មារតី​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សំដៅ​ឈាន​ទៅ​សម្រេច បាន​នូវ​សន្តិភាព​យូរអង្វែង និង​ការ​អភិវឌ្ឍ​ជាតិ ។

ក្នុង​ន័យ​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​បាន​ស្វាគមន៍​ការ​ចូលរួម​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​មី​យ៉ា​ន់​ម៉ា ដើម្បី​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​អំពី​បទ​ឈប់​បា​.​ញ់​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិភាគតិច ជំហាន​ដ៏​សំខាន់​នេះ​ត្រូវ​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច របស់​អាស៊ាន ។

ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​មី​យ៉ា​ន់​ម៉ា ជា​ពិសេស​ប្រជាជន​ដែល​កំពុង​ត្រូវការ​ជំនួយ​បំផុត​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​គាំទ្រ​ឱ្យ​មាន​កិច្ចប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ រួម​មាន​ប្រេសិត ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដី​ពី​មី​យ៉ា​ន់​ម៉ា អគ្គលេខាធិការ​អាស៊ាន តំណាង​មជ្ឈមណ្ឌល​អាស៊ាន ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ (AHA Centre) និង​ក្រុមការងារ​ថ្នាក់​ជាតិ ដើម្បី​សម្រប​សម្រួលការ​ផ្តល់​ជំនួយ​មនុស្សធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ សង្គម​កាកបាទក្រហម​មី​យ៉ា​ន់​ម៉ា និង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការ សហប្រជាជាតិ​ដែល​ពាក់ព័ន្ធ ភាគី​ទាំង​ពីរ​បាន​ទទួលស្គាល់​នូវ​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​ឱ្យ​មាន​យន្តការ និង​ហេដ្ឋារចនាសម្ព័ន្ធ​សម​ស្រប ដើម្បី​អនុវត្ត​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ស្រប ជាមួយនឹង​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​អោយ​មាន​ប្រសិទ្ធភាព​ដល់​ប្រជាជន​ដែល​ត្រូវការ​បំផុត​ដោយ​គ្មាន​ការ​រើសអើង​ដោយហេតុ​ថា គ្មាន​អ្វី​ដែល​សំខាន់​ជាង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នោះ​ឡើយ ។

នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​អបអរសាទរ​ចំពោះ​កម្ពុជា ដែល​បាន​ចូល​កាន់​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​ស្វាគមន៍​ចំពោះ​ការ​តែងតាំង​លោក​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដី​ពី​មី​យ៉ា​ន់​ម៉ា និង​បាន​សន្យា​ផ្ដល់​ការ​គាំទ្រ​ដល់​ប្រេសិត​ពិសេស ដើម្បី​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ស្រប​តាម​ធម្មនុញ្ញ​អាស៊ាន ។

នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ក៏​បាន​សង្កត់ធ្ងន់​ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច គួរតែ​ជា​ការ​បំពេញបន្ថែម ដើម្បី​សម្រេច​បាន​ផែនទី​បង្ហាញផ្លូវ​ប្រាំ​ចំណុច​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ ។ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​ចែករំលែក​អំពី​ភាព​ជោគជ័យ​នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​កម្ពុជា ដែល​សម្រេច​បាន​នូវ​ការ​ផ្សះផ្សា​ជាតិ​សន្តិភាព​យូរអង្វែង ស្ថិរភាព ការ​អភិវឌ្ឍ និង​វិបុលភាព ។

សម្តេច​តេ​ជោ ក៏​បាន​សង្កត់ធ្ងន់​ថា តាម​បទ​ពិសោធន៍ និង​មេរៀន​ដែល​កម្ពុជា​ទទួល​បាន​ពី​ដំណើរការ​សន្តិភាព​, សន្តិភាព​ពេញលេញ និង​ការ​បង្រួបបង្រួម​ជាតិ​មិន​អាច​សម្រេច​បាន​ទេ ប្រសិនបើ​គ្មាន​ការ​ចូលរួម និង​ការ​ព្រមព្រៀង​គ្នា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។

ក្នុង​ស្មារតី​នេះ​ដែរ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​បាន​ធានា​ការ​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មី​យ៉ា​ន់​ម៉ា និង​ការ​ជួប​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​អង្គការ​ប្រដាប់​អាវុធ​ជនជាតិភាគតិច ដោយ​ពិចារណា​ទៅ​លើ​ស្ថានការណ៍​ជាក់ស្តែង​នៅ​មី​យ៉ា​ន់​ម៉ា ។ ភាគី​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​ដែល​មាន​ស្រាប់​រវាង​ប្រជាជន​ទាំង​ពីរ ជា​ពិសេស​ក្នុង​បរិបទ​នៃ​វិបត្តិ​សុខភាព​ពិភពលោក ។

នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជ​រដ្ឋ​ភិ​បាល និង​ប្រជាជន​កម្ពុជា​សម្រាប់​ជំនួយ​បន្ថែម​ទៀត រួម​មាន​ម៉ាស់​ចំនួន ៣.២០០.០០០ ឯកសណ្ឋាន​ការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម​ចំនួន​៥០​គ្រឿង ឧបករណ៍​តាមដាន​អ្នកជំងឺ​ចំនួន​៥០​គ្រឿង ឧបករណ៍​ផលិត​អុកស៊ីហ្សែន​ចំនួន​៥០​គ្រឿង និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៀត ដើម្បី​ជួយ​មី​យ៉ា​ន់​ម៉ា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​រាតត្បាត​កូ​វី​ដ​-១៩ ។ កិច្ចប្រជុំ​ខាងលើ​បាន​បញ្ចប់​ទៅ​ក្នុង​បរិយាកាស​យល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដោយ​ស្មោះត្រង់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ