រាជធានីភ្នំពេញ ៖ ទីបំផុតនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនយុវជន ដែលជេរប្រមាថមន្ត្រីនគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ដាក់ពន្ធនាគារព្រៃ.សជាបណ្តោះអាសន្នហើយ ។ ជនសង្ស័យនេះមាន ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាសន្តិសុខឯកជន ។
ការសម្រេចឃុំខ្លួនយុវជនរូបនោះ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ នឹងចោទប្រកាន់ជនសង្ស័យជាផ្លូវការ នេះបើយោងតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលរសៀលថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបសួរលើយុវជនម្នាក់ដែលជេរប្រមាថសមត្ថកិច្ច ជាផ្លូវការហើយ ។
លោកអ្នកនាំពាក្យបបានញ្ជាក់បន្តថា ករណីខាងលើនេះ តំណាងអយ្យការក៏បានសម្រេចធ្វើការចំនួន៤.៥បទល្មើស ដូចជាពីបទ.បើកបរយានយន្តមិនព្រមបញ្ឈប់តាមបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បទ.រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរសាធារណៈ, បទ .ហិ.ង្សាដោយចេតនា, បទ.ប្រមាថ និងបទ.ប្រឆាំងនឹងអ្នករាជការសាធារណៈ តាមបញ្ញត្តិមាត្រា៧៦ និងមាត្រា៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា២១៧ មាត្រា៥០២ និងមាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ។
ការចោទប្រកាន់លើជនសង្ស័យចំនួន៤.៥ បទល្មើសខាងលើនេះ មានបទល្មើសតែមួយ គឺអំពើហិ.ង្សាដោយចេតនាលើអ្នកដទៃ. តាមមាត្រា២១៧ ដែលច្បាប់តម្រូវឲ្យផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋពី២លានទៅ៦លានរៀល ក្រៅពីនេះជាបទស្មើតូចតាច ។
សូមជម្រាបថា កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ សំណុំរឿងដ៏កក្រើកនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បញ្ជូនខ្លួនយុវជនសង្ស័យដែលជាប់ពាក់ព័ន្ធករណីជេរប្រមាថមន្ត្រីចរាចរណ៍នោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ ដែលសំណុំរឿងនេះបានស្ថិតនៅលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ ដែលជនសង្ស័យបានរងនូវការចោទប្រកាន់ក្នុងការធ្វើសកម្មភាពជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ហើយត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបើកការស៊ើបសួរតាមនីតិវិធី ទីបំផុតចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារព្រៃ.សជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ