ខេត្តក្រចេះ ៖ កម្លាំងនគរបាលក្រុងក្រចេះបានធ្វើការឃាត់ខ្លួនក្មេងស្ទាវចំនួន៨នាក់ ខណៈពួកគេជិះម៉ូតូដេញវាយគ្នា និងបាញ់ជំពាមកៅស៊ូ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចបឹងហ្គាឡូ ក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
មុនពេលកើតហេតុ ក្មេងស្ទាវចំនួន១ក្រុមខាងលើ បានធ្វើសកម្មភាពជិះម៉ូតូកាន់ជំពាមកៅស៊ូបាញ់អ្នកធ្វើដំណើរតាមផ្លូវ ពេលជិះមកដល់ត្រង់ចំណុចមុខសាលាខេត្ត ក៏បានជួបក្មេងស្ទាវ១ក្រុមទៀត ក៏បានជិះម៉ូតូដេញតាមគ្នា លុះរហូតមកដល់ចំណុចបឹងហ្គាឡូ ។ ប្រភពបន្តថា ខណៈដែលពួកគេកំពុងតែជិះម៉ូតូដេញតាមគ្នា ស្រាប់តែក្មេងស្ទាវក្រុមទី១យកជំពាមកៅស៊ូបាញ់ទៅលើក្មេងស្ទាវក្រុមទី២ ភ្លាមនោះ ក្មេងស្ទាវក្រុមទី២បានកាន់ខ្សែក្រវ៉ាត់ និងគប់ដុំថ្មទៅលេីក្មេងស្ទាវក្រុមទី១វិញ ដេញតាមវាយតបគ្នា រហូតមកដល់ត្រង់ចំណុចទំនប់ ពេលនោះក្មេងស្ទាវក្រុមទី១ក៍រត់ចូលក្នុងតូបលក់ឥវ៉ាន់អោយគេជួយ ស្រាប់តែក្មេងស្ទាវក្រុមទី២ចចូលទៅតាមវាយបណ្តាលអោយរងរបួស ។
ហេតុការណ៍នោះបានបង្ករភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានក៍បានចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនបាន៨នាក់ និងដកហូតបានម៉ូតូចំនួន០៣គ្រឿង, ទូរសព័ព្ទចំនួន០៦គ្រឿង, ជំពាមកៅស៊ូចំនួន០១ និងឥដ្ឋចំនួន០២កំណាត់។ ជនសង្សយ័ ១-ឈ្មោះ ញ៉ឹម ពុត្ថា ហៅម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ២-ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ៣-ឈ្មោះ ឈុន រុងរឿង ហៅវី ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ៤-ឈ្មោះ លូត លុច ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ៥-ឈ្មោះ តាំង វ៉ាន់ឌី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ៦-ឈ្មោះ អេត សុខន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិជេីងពាត ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ៧-ឈ្មោះ ម៉ៃ ម៉ាឡែត ភេទប្រុស អាយុ ១៩ឆ្នាំ ៨-ឈ្មោះ ម៉ៃ ម៉ាឡេ ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។
ចែករំលែកព័តមាននេះ