ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ប្រោស​ព្រះ​បិតា

3 ឆ្នាំ មុន

កាល​ព្រះសម្មាសម្ពុទ្ធ​គង់នៅ​និគ្រោធារាម ព្រះ​អង្គ​ទ្រង់​បាន​សម្តែងធម៌​ប្រារព្ធ​ព្រះ​បិតា គឺ​ព្រះបាទ​សិរី​សុទ្ធោទន​មហារាជ​ឱ្យ​បាន​សម្រេចមគ្គផល​ខណៈ​ពេល​ដែល​ព្រះ​អង្គ​កំពុង​យាង​បិណ្ឌបាត​នៅ​តាម​ដងផ្លូវ ។ នៅ​ពេល​ដែល​ព្រះពុទ្ធ​ដំណើរ​យាង​ទៅ​កាន់​ក្រុង​កបិល​ព​ស្ដុ​ជាដំបូង ព្រះ​អង្គពិចារណា​នូវ​ព្រះពុទ្ធ​ទាំងឡាយ​អំពី​អតីតកាល ទ្រង់​យាង​បិណ្ឌបាត​តាម​លំដាប់ ព្រម​ដោយ​ព្រះសង្ឃ​ជា​បរិស័ទ​២​ម៉ឺន​អង្គ​សុទ្ធតែ​ជា​ព្រះ​ខីណាស្រព ។ គ្រានោះ​ព្រះពុទ្ធ​បិតា​ត្រាស់ថា…

កាល​ព្រះសម្មាសម្ពុទ្ធ​គង់នៅ​និគ្រោធារាម ព្រះ​អង្គ​ទ្រង់​បាន​សម្តែងធម៌​ប្រារព្ធ​ព្រះ​បិតា គឺ​ព្រះបាទ​សិរី​សុទ្ធោទន​មហារាជ​ឱ្យ​បាន​សម្រេចមគ្គផល​ខណៈ​ពេល​ដែល​ព្រះ​អង្គ​កំពុង​យាង​បិណ្ឌបាត​នៅ​តាម​ដងផ្លូវ ។

នៅ​ពេល​ដែល​ព្រះពុទ្ធ​ដំណើរ​យាង​ទៅ​កាន់​ក្រុង​កបិល​ព​ស្ដុ​ជាដំបូង ព្រះ​អង្គ
ពិចារណា​នូវ​ព្រះពុទ្ធ​ទាំងឡាយ​អំពី​អតីតកាល ទ្រង់​យាង​បិណ្ឌបាត​តាម​លំដាប់ ព្រម​ដោយ​ព្រះសង្ឃ​ជា​បរិស័ទ​២​ម៉ឺន​អង្គ​សុទ្ធតែ​ជា​ព្រះ​ខីណាស្រព ។ គ្រានោះ​ព្រះពុទ្ធ​បិតា​ត្រាស់ថា នែ​បុត្រ ! បិតា​ខ្មាស​គេ​ណាស់​ត្រង់​ដែល​ព្រះ​អង្គ​ត្រាច់​ទៅ​ដើម្បី​ភិក្ខា សុំ​អាហារ​អំពី​អ្នកស្រុក​យ៉ាង​ដូច្នេះ ។

ព្រះ​បរម​សាស្ដា​ត្រាស់​ថា មហា​បពិត្រ នេះ​ជា​វង្ស​របស់​ព្រះពុទ្ធ​ទាំងឡាយ​ពី​អតីត​មក រួច​ហើយ​ព្រះ​អង្គ​ត្រាស់​សម្ដែង​ព្រះធម៌ទេសនា​ញ៉ាំង​ព្រះពុទ្ធ​បិតា​ឱ្យ​សម្រេចមគ្គផល​នៅ​នឹង​ផ្លូវ​ក្នុង​ក្រុង​នោះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ