អ្នកបើកឡានប្រាប់មូលហេតុ ក្រោយបង្កគ្រោះឆក់យកជីវិតអ្នកដំណើរម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់កំពុងតែដើរតាមដងផ្លូវ ត្រូវរថយន្តដឹកស៊ីម៉ង់តិ៍មួយគ្រឿងដែលអ្នកបើកបរងោកមួយភាំង ក៏
រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់កំពុងតែដើរតាមដងផ្លូវ ត្រូវរថយន្តដឹកស៊ីម៉ង់តិ៍មួយគ្រឿងដែលអ្នកបើកបរងោកមួយភាំង ក៏
រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់កំពុងតែដើរតាមដងផ្លូវ ត្រូវរថយន្តដឹកស៊ីម៉ង់តិ៍មួយគ្រឿងដែលអ្នកបើកបរងោកមួយភាំង ក៏បានបុកពីក្រោយ បណ្តាលអោយបាត់បង់ជីវិតនៅនឹងកន្លែង ហើយអ្នកបើកបរ និងកម្មករម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ នៅចំណុចផ្លូវបេតុង ក្នុងភូមិ ខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះបើតាមអត្តសញ្ញាណប័ណ្ណឈ្មោះ ង៉ែត សុធារី អាយុ៥៩ឆ្នាំ មានអាស័យដ្ឋាន ផ្ទះលេខ ១៤៣DE4z ផ្លូវលេខ១៨២ ភូមិ ១សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ចំណែករថយន្តដឹកស៊ីម៉ង់មួយគ្រឿងខាងលើម៉ាកCAN TER ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ចង្កូតស្តាំ KPS- 0092 បើកបរដោយបុរសម្នាក់ឈ្មោះវ័យ រតនា ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅស្នាក់នៅ ម្តុំផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងរួមដំណើរជាមួយកម្មករម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនទាំង២នាក់។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះធ្វើដំណើរដោយថ្មើជើង ក្នុងទិសដៅពីជើងទៅត្បូង លុះនៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែរថយន្តដឹកស៊ីម៉ង់ត៍បានធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីជើងទៅត្បូង មកបុកពីក្រោយយ៉ាងពេញទំហឹងតែម្តង។
តាមប្រភពដដែលបានអោយដឹងថា បន្ទាប់ពីរថយន្តបុកហើយ ក៏កិនពីលើ បណ្តាលអោយស្ត្រីរងគ្រោះបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។ ដោយឡែកអ្នកបើកបររថយន្ត ព្រមទាំងកម្មករ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចភ្លាមៗផងដែរ។
តាមអ្នកបើកបរបានអោយដឹងថា គ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីខ្លួនបានងោកមួយភាំង លុះពេលភ្ញាក់ឡើងក៏បុកស្ត្រីរងគ្រោះរូបនោះស្លា.ប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ រថយន្ត និងអ្នកបើកបរ ត្រូវបាននគរបាលចុះទៅវាស់វែងរួចបញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោកដើម្បី ដោះស្រាយតាមច្បាប់ ។ ចំណែកស.ពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកក្រុមគ្រូសារសាច់ញាតិដើម្បីឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ