មហាសេដ្ឋីហុងកុងនឹងផ្តល់ប្រាក់65លានដុល្លារដល់កំលោះណាដែលរៀបការជាមួយកូនស្រីរបស់គាត់
លោក Cecil Chao Sze-tsung វ័យ៧៦ឆ្នាំ ជាម្ចាស់ភាគហ៊ុន Cheuk Nang និងជាមហាសេដ្ឋីនៅទីក្រុងហុងកុង បានប្រកាសថានឹងផ្តល់ប្រាក់៥០០លានដុល្លារហុងកុង ស្មើនឹង៦៥លានដុល្លារអាមេរិក ដល់អ្នកកំលោះណាដែលអាចយកឈ្នះបេះដូងកូនស្រីរបស់គាត់ឈ្មោះ Gigi Chao ជាមនុស្សស្រឡាញ់ភេទដូចគ្នា ។ នេះបើយោងតាមប្រភពគេហទំព័រ beijingcream ចេញផ្សាយថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១២ ។
ដោយឡែក នាង Gigi Chao មានវ័យ៣៣ឆ្នាំ ដែលជាមនុស្សស្រឡាញ់ស្រីដូចគ្នានោះបានច្រានចោលនូវព័ត៌មាននេះ និងបានប្រកាសថា ជាការចុះផ្សាយមិនពិត ។ នាងបានបន្តថា ការការដែលឪពុករបស់នាងប្រកាសផ្តល់ប្រាក់នោះគឺជាការលើកទឹកចិត្តដល់បុរសណាដែលមានទេពកោសល្យ និងឆ្លាតវៃ ប៉ុន្តែមិនមែនជាទ្រព្យដែលចាប់ផ្តើមពីអាជីវកម្មរបស់គាត់នោះទេ ។
ចែករំលែកព័តមាននេះ