សុខៗដាច់ភ្លើង! ម្ចាស់ផ្ទះសង្ស័យក៏ទៅមើល ស្រាប់តែឃើញកម្មករធ្វើផ្លូវម្នាក់កំពុងធ្វើសកម្មភាព
- សៀមរាប
ខេត្តសៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាបបានប្រាប់នៅថ្ងៃទី១៨ ខែឧសភានេះថា បន្ទាប់ពីមានប្រជាពលរដ្ជដែលជាជន
ខេត្តសៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាបបានប្រាប់នៅថ្ងៃទី១៨ ខែឧសភានេះថា បន្ទាប់ពីមានប្រជាពលរដ្ជដែលជាជន
ខេត្តសៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាបបានប្រាប់នៅថ្ងៃទី១៨ ខែឧសភានេះថា បន្ទាប់ពីមានប្រជាពលរដ្ជដែលជាជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងរួចមក កម្លាំងជំនាញបានចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួចកាត់ខ្សែភ្លើង របស់ប្រជាពលរដ្ឋ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងក្រុមទី៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ហឿន វីរៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យឈ្មោះ ចាន់ ខេម ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករធ្វើផ្លូវថ្នល់ មានស្រុកកំណើតនៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ មានទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប
បើតាមលោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាបបានឱ្យដឹងថា ដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ខណៈជនរងគ្រោះកំពុងស្ថិតនៅក្នុងផ្ទះ ក៏ស្រាប់តែដាច់ចរន្តអគ្គិសនីដែលប្រើប្រាស់ប្រចាំថ្ងៃ ដោយមានការសង្ស័យ ជនរងគ្រោះក៏បានដើរទៅមើលប្រអប់ឌីសង់ទ័រ ត្រង់បង្គោលភ្លើងរបស់អគ្គិសនីសៀមរាប មានចម្ងាយពីផ្ទះជនរងគ្រោះប្រហែល ២០០ម៉ែត្រ ស្រាប់តែបានឃើញជនសង្ស័យ កំពុងតែឈរស្រាវខ្សែភ្លើងដែលតភ្ជាប់ចូលទៅផ្ទះរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យ គ្រាន់តែបានឃើញជនរងគ្រោះទៅដល់ភ្លាម ក៏បានទម្លាក់ចោលខ្សែភ្លើងដែលខ្លួនកំពុងតែឈរស្រាវ ហើយរត់គេចខ្លួនដែរ ប៉ុន្តែត្រូវបានជនរងគ្រោះដេញចាប់បានភ្លាមៗ និងទាក់ទងទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរ បាលរដ្ឋបាលស្លក្រាម ដើម្បីអោយចុះមកយកជនសង្ស័យទៅធ្វើការសួរនាំ ។
ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនពូថៅកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ហឿន វីរៈ ពិតប្រាកដមែន ។ ដោយឡែកវត្ថុតាងដែលសមត្ថកិច្ចដកហូតយកបាន មានខ្សែភ្លើងប្រវែង២០ ម៉ែត្រ ហើយបានប្រគល់វត្ថុតាងនោះទៅឱ្យទៅជនរងគ្រោះវិញ ដោយមានការស្នើសុំពីជនរងគ្រោះមកសមត្ថកិច្ច ដើម្បីធ្វើការតភ្ជាប់ឡើងវិញ និងបានប្រើប្រាស់ភ្លើងជាបណ្តោះអាសន្ន ដោយសារផ្ទះរបស់ ជនរងគ្រោះមានបន្ទប់ជួល និងមានប្រជាពលរដ្ឋដែលជួលស្នាក់នៅមានតម្រូវ ការក្នុងការប្រើប្រាស់វិញ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ