រាជធានីភ្នំពេញ ៖ ថ្ងៃនេះចាត់ទុកជាកំណត់ត្រាថ្មីសម្រាប់កម្ពុជា ដោយមានអ្នកជំងឺទទួលបានការព្យាបាលជាសះស្បើយពីកូវីដ-១៩ ដល់ទៅ ១៣៨០ នាក់ ខណៈការឆ្លងថ្មីបានធ្លាក់មកនៅត្រឹម ៣៥០ នាក់ត្រឹមរយៈពេល ២៤ ម៉ោង ។ នេះបើយោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
យ៉ាងណាមិញ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ១៧ ខែឧសភា អំពីករណីស្លាប់ដោយកូវីដ-១៩ ចំនួន ៣ នាក់បន្ថែមទៀត ដែលនាំឱ្យកម្ពុជាមានជនរងគ្រោះទទួលមរភាពដោយជំងឺកូវីដ-១៩ ឡើងដល់ ១៥០ នាក់ហើយ គិតត្រឹមថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១ ។
ជាមួយគ្នានោះផងដែរ ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ កម្ពុជារកឃេីញករណីឆ្លងថ្មី ចំនួន ៣៥០នាក់ ក្នុងនោះករណីនាំចូលកម្ពុជាមានចំនួន ០៩នាក់ និងករណីជាសះស្បើយដល់ទៅ ១៣៨០នាក់ និងករណីស្លា.ប់ថ្មី ដោយកូវីដ-១៩ មានចំនួន ០៣នាក់ ។
ដូច្នេះកម្ពុជាបានកត់ត្រាថាមានអ្នកឆ្លងកូវីដ-១៩ សរុប ២២១៨៤នាក់ ករណីអ្នកជាសះស្បើយសរុបកើនឡើងដល់ ១២១២០នាក់ និងករណីអ្នកទទួលមរណភាពសរុប ១៥០នាក់ ៕
ចែករំលែកព័តមាននេះ