ខេត្តតាកែវ ៖ លោកនុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មន្ត្រីជំនាញសុខាភិបាលបានរកឃើញបងប្អូនកម្មករខ្មែរ និងអ្នកធ្វើការជាមួយជនជាតិចិននៅរោងចក្រដេកាបូប PV ដែលមានទីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ ចំនួន១២នាក់ហើយ ដែលផ្ទុកជំងឺកូវីដ១៩ ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបន្តទៀតថា ចំពោះរោងចក្រដេកាបូប PV រហូតមកដល់ពេលនេះ មានកម្មករខ្មែរ និងអ្នកធ្វើការជាជនជាតិចិនចំនួន១២នាក់ ត្រូវបានរកឃើញផ្ទុកជំងឺកូវីដ១៩ និងកម្មករខ្មែរម្នាក់ទៀត ដែលបំរើការនៅរោងចក្រផ្សេងក៏ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ផងដែរ ។
លោក នុត ស៊ីណាត បានបន្តថា បច្ចប្បន្ននេះ មន្ត្រីជំនាញសុខាភិបាលបានយកសំណាកកម្មករជាង២រយនាក់ហើយ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ និងបន្តតាមយកសំណាកបងប្អូនកម្មករមួយចំនួនទៀតផងដែរ ។ ដោយឡែកយើងក៏បានធ្វើការណែនាំដល់បងប្អូនកម្មករដែលយកសំណាកហើយ ត្រូវធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ ទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាល ហើយអាជ្ញាធមូលដ្ឋានក៏ និងតាមដានការធ្វើចត្តាឡីស័ករបស់បងប្អូនកម្មករផងដែរ ។
លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវបានឲ្យដឹងថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន៤ហើយដែលត្រូវបានបិទបណ្ដោះអាសន្នដោយសារតែមានការជាប់ពាក់ព័ន្ធ និងជំងឺកូវីដ១៩ ដោយក្នុងនោះរោងចក្រចំនួន២បានបិទដោយខ្លួនឯង និង២ទៀត ត្រូវបានអាជ្ញាធស្នើអោយបិទបណ្ដោះអាសន្ន ហើយរោងចក្រខ្លះ និងបើកដំណើរវិញ នៅថ្ងៃទី៣ខែឧសភាខាងមុខនេះ ។
ហើយនេះជាការផ្ទុះទ្រង់ទ្រាយធំ នៅក្នុងរោងចក្រខាងលើនេះហើយសូមបងប្អូនដែលធ្វើការនៅក្នុងរោងចក្រទាំងគ្នា សូមសហការណ៍ជាមួយមន្ត្រីរពេទ្យរបស់យើង ដើម្បីយកសំណាកទៅពិនិត្យអោយបានត្រឹមត្រូវ ដើម្បីទប់ស្កាត់នូវការរីករាលដាលកាន់ខ្លាំងៗឡើងបាន ៕
ចែករំលែកព័តមាននេះ