ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរឈូសឆាយតូបលក់ដូរបន្លែត្រីសាច់នៅខាងក្រៅផ្សារដើមគ ក្រោយអាជីវករច្រើនរូបកើតកូវីដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី​​២២ មេសា ឆ្នាំ​​២០២១ តូបលក់ដូរ​បន្លែ ត្រី សាច់​ នៅ​ខាង​ក្រៅ​​បរិវេណ​ជុំវិញ​ផ្សារដើមគរ តាម​បណ្តោយ​ផ្លូវ​លេខ២៣៥…

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី​​២២ មេសា ឆ្នាំ​​២០២១ តូបលក់ដូរ​បន្លែ ត្រី សាច់​ នៅ​ខាង​ក្រៅ​​បរិវេណ​ជុំវិញ​ផ្សារដើមគរ តាម​បណ្តោយ​ផ្លូវ​លេខ២៣៥ និង​ផ្លូវលេខ​​​៣៣៦ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក​ប្រើគ្រឿងចក្រ​ឈូសឆាយរុះរើចោល បន្ទាប់ពី​ផ្សារដើមគត្រូវបានបិទ​​កាលពីពេលកន្លងមក ។​

ទាក់ទិននឹងការឈូសឆាយរុះរើតូបលក់ដូរខាងលើនេះ ត្រូវបានអាជ្ញាធរ​ឱ្យ​ដឹង​ថា ការឈូសឆាយរុះរើនេះ គឺធ្វើឡើង​ដោយសារតែមានមេរោគ​ ហើយ​ក៏ធ្វើការ​ឈូសឆាយឱ្យស្រឡះ បន្ទាប់ពីរកឃើញអាជីវករ​ជាច្រើននាក់វិជ្ជមានកូវីដ​១៩ ។

ទោះបីជាយ៉ាងណា លោកប្រធានផ្សារ ក៏ដូចជាអាជ្ញាធរ​ មិនបាន​ឱ្យ​ដឹងពីគោលការណ៍​របស់សាលារាជធានីភ្នំពេញថា​តើ​ទីតាំងលក់ដូរ​ខាងលើ​ត្រូវបាន​អនុញ្ញាត​ឱ្យ​បន្ត​លក់ដូរឡើង​វិញ ឬយ៉ាងណានោះទេ​ នៅពេលដែល​ស្ថានភាពជំងឺកូវីដបានធូរស្រាល ។​

តាមប្រភពព័ត៌មានបាន​ឱ្យដឹងថា រយៈពេល​២ថ្ងៃហើយ គឺតាំងពីថ្ងៃ​ទី​២១ មេសា​ អាជ្ញាធរ​បាន​​ប្រើកម្លាំង​សន្តិសុខ និង​សណ្តាប់ធ្នាប់ខណ្ឌ ចុះ​ធ្វើការ​រុះរើ​ទីតាំងលក់ដូរ​ខាងលើ​ រហូតមកដល់រសៀលថ្ងៃទី​​​២២ មេសា នេះ ក៏បានប្រើគ្រឿងចក្រ​ចំនួន២គ្រឿងចុះឈូសឆាយរុះរើចោលតែម្តង ។​

គួរបញ្ជាក់ថា ទីតាំង​លក់ដូរខាងលើ​ ត្រូវបាន​បងប្អូនអាជីវករដាក់គ្រែ និងធ្វើតូប ចំណែកខ្លះទៀតដាក់ឆ័ត្រ ដើម្បីលក់ដូរបន្លែ ត្រី សាច់​ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ