ហ្វីលីពីន ៖ បុរសជនជាតិហ្វីលីពីនម្នាក់បានស្លា.ប់ក្រោយត្រូវឆ្មាំការពារភូមិពិន័យឱ្យអាវ៉ង់ចំនួន៣០០ដង ដែលជាការដាក់ទណ្ឌកម្មចំពោះការបំពានលើបំរាមគោចរប្រឆាំងនឹងកូវីដ១៩ នៅក្នុងប្រទេសកំណើតរបស់គាត់។
យោងតាមប្រភពពីសារព័ត៌មាន Rappler បានរាយការណ៍ថាលោក Darren Manaog Penaredondo មានអាយុ ២៨ឆ្នាំត្រូវបានចាប់ខ្លួនអំឡុងពេលគាត់ទៅទិញទឹកផឹកនៅក្រោយម៉ោង៦ល្ងាច ដែលត្រូវបានចោទប្រកាន់ថាបានរំលោ.ភម៉ោងបំរាមគោចរនៅក្នុងទីក្រុង General Trias ក្នុងខេត្ត Cavite ។ ខណៈដែលបច្ចុប្បន្នក្នុងខេត្តនេះកំពុងស្ថិតក្រោមការពង្រឹងសហគមន៍ដាច់ដោយឡែក ដែលរួមបញ្ចូលទាំងបំរាមគោចរធ្វើដំណើរចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៥ព្រឹក។
សាច់ញាតិជនរងគ្រោះឈ្មោះ Reichelyn Balce បានប្រាប់សារព័ត៌មាន Rappler ឱ្យដឹងថា គាត់និងក្រុមអ្នករងពិន័យផ្សេងទៀតត្រូវបានបង្ខំឱ្យអាវ៉ង់ម្នាក់ ១០០ដង។ ប៉ុន្តែពួកគេត្រូវអាវ៉ង់ឱ្យស្មើគ្នាក្នុងពេលតែមួយ បើមិនដូច្នោះទេត្រូវធ្វើឡើងវិញម្តងទៀត។ ហើយតាមរបាយការណ៍ពួកគេបានអាវ៉ង់រហូតដល់ ៣០០ដង។
ប្រភពដដែលបន្តថា ជនរងគ្រោះបានមកដល់ផ្ទះនៅម៉ោង ៨ព្រឹកថ្ងៃបន្ទាប់ ដោយមិនអាចកម្រើកខ្លួនឯងដោយគ្មានជំនួយបានឡើយ ដោយសារតែបាក់កំលាំង។ សាច់ញាតិជនរងគ្រោះបានអះអាងថា «ពេញមួយថ្ងៃគាត់មិនអាចដើររួចឡើយ។
ក្រោយមកនៅក្នុងថ្ងៃដដែលគាត់ចាប់ផ្តើមប្រកាច់។ មុនពេលដាច់ខ្យល់ស្លា.ប់ដោយសារគាំងបេះដូងនៅម៉ោងប្រហែល ១០យប់។ ជុំវិញបញ្ហានេះ លោក Marlo Nillo Solero មេប៉ូលីសប្រចាំទីក្រុងបានប្រាប់ Rappler ថាគ្មានការដាក់ទណ្ឌកម្មបែបនេះ ចំពោះជនដែលរំលោ.ភលើច្បាប់ការរឹតត្បិតកូវីដ១៩នោះទេ។
ស្របពេលដែលលោក Antonio Ferrer អភិបាលក្រុង General Trias ក៏បានចេញមកបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គមហ្វេសប៊ុកថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះផងដែរ៕
VIDEO
ចែករំលែកព័តមាននេះ