ខេត្តកំពុងធំ ៖ តាមរយៈគម្រោង USAID ព្រៃឡង់បៃតង បានគាំទ្រសហគមន៍អេកូទេសចរណ៍រស្មី ភូមិពីរគីរីបឹងក្រញ៉ាក ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីសាងសង់ស្ពានអណ្តែតទឹក ដែលនឹងតភ្ជាប់ពីបឹងទៅកាន់ ព្រៃសហគមន៍។
ស្ពានអណ្តែតទឹកនេះអាចអោយភ្ញៀវទេសចរ មកទស្សនាបឹងប្រវត្តិសាស្ត្រនេះ ឆ្លងបឹងចូលទៅកាន់ព្រៃសហគមន៍ ដើម្បីដើរមើលព្រៃ និងអាចទស្សនា សត្វព្រៃ បានថែមទៀតផង។ ស្ពានអណ្តែតទឹកនេះក៍ភ្ជាប់ទៅកាន់តូបអណ្តែតទឹក ដែលទើបសាងសង់ថ្មី ដើម្បីអាចអោយភ្ញៀវទេសចរអង្គុយលំហែរ ជាមួយនិងសម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាល។
គម្រោង USAIDព្រៃឡង់បៃតង បានបន្ថែមថា ផលិតផលទេសចរណ៍កាន់តែច្រើនអាចជួយបង្កើនចំនួនភ្ញៀវទេសចរកាន់តែច្រើនទៅទស្សនាសហគមន៍ដែលអាចបង្កើនចំណូលដល់ប្រជាសហគមន៍។ នៅពេលដែលប្រជាជនយល់ដឹងពីទំនាក់ទំនងរវាងការការពារតំបន់ធម្មជាតិជាមួយនិងប្រាក់ចំណូលពីវិស័យទេសចរ ពួកគាត់នឹងមិនប្រព្រឹត្តបទល្មើសផ្សេងៗដូចជាកាប់ឈើរឺនេសាទ្រខុសច្បាប់ដើម្បីធានាថាពួកគាត់នឹងទទួលបានប្រាក់ចំណូលយូរអង្វែងពីវិស័យទេសចរណ៍ ៕
ចែករំលែកព័តមាននេះ