ស្ត្រីម្នាក់ ទើបរកឃើញឆ្លងកូវីដ នៅខេត្តបាត់ដំបង ជិះឡានទៅណាខ្លះ?
- បាត់ដំបង
បាត់ដំបង៖ ស្រ្ដីដែលទើបរកឃើញឆ្លងកូវីដ១៩នោះ ឈ្មោះ បូ វណ្ណី នៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៩…
បាត់ដំបង៖ ស្រ្ដីដែលទើបរកឃើញឆ្លងកូវីដ១៩នោះ ឈ្មោះ បូ វណ្ណី នៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៩…
បាត់ដំបង៖ ស្រ្ដីដែលទើបរកឃើញឆ្លងកូវីដ១៩នោះ ឈ្មោះ បូ វណ្ណី នៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ម៉ោងប្រមាណ ០៩យប់ ក្រុមការងារមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានទទួលព័ត៌មានពីលោកមេភូមិទួលច្រនៀង ហើយក៏បាននាំមកធ្វើចត្តាឡីស័ក និងពិនិត្យសំណាក រកកូវីដ១៩។ ស្រ្ដីអាយុ ៣០ឆ្នាំនោះ ជាអ្នកសម្អាតបន្ទប់នៅសណ្ឋាគារ ស៊ីន ថៃ នៅខេត្តព្រះសីហនុ។
ក្នុងនោះ ក្រុមការងារជំនាញ បានធ្វើប្រវត្ដិនៃការធ្វើដំណើររបស់ស្រ្ដីរូបបនេះ ដែលមានដូចខាងក្រោមនេះ៖ ថ្ងៃទី០៩ មីនា ២០២១ ម៉ោងប្រមាណ ០៤ជាងព្រឹក បានជិះរថយន្តតាក់ស៊ីម៉ាក LEXUS (មិនមានលេខទូរស័ព្ទ ដោយអ្នករត់ PASS APP នៅមុខសណ្ឋាគារ ហៅឱ្យ និងមិនចាំលេខម្ចាស់ PASS APP) ពីខេត្តព្រះសីហនុ តាមផ្លូវវាង មិនជួបការត្រួតពិនិត្យរបស់សមត្ថកិច្ច មកភ្នំពេញ (មិនមានឈប់តាមផ្លូវ)។ អ្នករួមដំណើរ មានចំនួន ០៥នាក់ (រួមទាំងតៃកុងឡាន មិនស្គាល់គ្នា និងមិនមានលេខទូរស័ព្ទ) ដោយពាក់ម៉ាស់ទាំងអស់គ្នា និងមានអាល់កុលលាងដៃ។
មកដល់ភ្នំពេញ នៅបេនឡានផ្សារថ្មី ម៉ោងប្រមាណ ១២ថ្ងៃ និងហូបបាយថ្ងៃត្រង់រួច បន្តចេញដំណើរមកបាត់ដំបង តាមតាក់ស៊ីមួយទៀត ម៉ាក ស៊ីណា លេខទូរស័ព្ទលេខ ០៩៩៩៥៦៦៩៥ អ្នករួមដំណើរ ០៦នាក់ ទាំងតៃកុងឡាន (មិនស្គាល់) ១.ចុះនៅមុខប៉េអ៊ឹមស្រុកមោងឫស្សី ២.ចុះនៅភ្នំធិបតី ៣.ចុះនៅមុខព្រាបស(ករណីវិជ្ជមាន) ៤.ចុះនៅលោកតាដំបងគ្រញ៉ូង (វៀតណាម) ៥.ចុះនៅម្ដុំវត្តពោធិវង្ស ៦.ប្រពន្ធចុះនៅភូមិអន្លង់វិល។ ក្នុងឡាន មានអាល់កុលលាងដៃ និងពាក់ម៉ាស់ទាំងអស់គ្នា លើកលែងតែតៃកុងឡាន។ តាមផ្លូវឈប់ហូបអាហារ នៅហាងបាយបរទេស នៅខាងស្ដាំដៃជាប់ការ៉ាស់សាំង (មិនចាំឈ្មោះ) ចម្ងាយប្រមាណ ៥០០ម៉ែត ជិតផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយអ្នកវិជ្ជមានមិនបានចូលហូបអាហារ និងអង្គុយនៅក្រៅឆ្ងាយពីគេ។
អាជ្ញាធរ បន្តថា ក្នុងអំឡុង ១៤ថ្ងៃមុន ស្រ្ដីរូបនេះ បានស្នាក់នៅជាមួយបុគ្គលិកសណ្ឋាគារចំនួន ០៣នាក់ ដែលធ្លាប់មានប្រវត្តិផ្ដាសាយ ហើយបុគ្គលិកទាំងអស់ ត្រូវបានគេដាក់ដោយឡែក។ បច្ចុប្បន្នសណ្ឋាគារខាងលើ ត្រូវបានបិទ។
អាជ្ញាធរបន្ថែមថា អ្នកប៉ះពាល់ជាមួយស្រ្ដីខាងលើ មាន៖ តៃកុងឡាន (ភ្នំពេញ មកបាត់ដំបង) និងប្រពន្ធ កូនរបស់គាត់ អ្នករត់ម៉ូតូឌុបនៅព្រាបស អាចទំនាក់ទំនងបានអញ្ជើញ មកធ្វើចត្តាឡីស័ក និងយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលចត្តាឡីអនុវិទ្យាល័យអូរដំបង១ ប៉ុន្តែអ្នករួមដំណើរ និងតៃកុងឡាន (ព្រះសីហនុមកភ្នំពេញ) មិនទាន់ទាក់ទងបាន ក្រុមការងារកំពុងបន្តការស្វែងរកករណីប៉ះពាល់បន្ថែម និងជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ។
អាជ្ញាធរខេត្តបាត់ដំបង បានប្រកាសថា ស្ត្រីដែលមានវិជ្ជមានមេរោគកូវីដ-១៩នោះ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង និងកំពុងបន្តស្រាវជ្រាវអ្នក ដែលជាប់ពាក់ព័ន្ធ កុំឲ្យមានការរីករាលដាលបន្តទៀត៕ ដោយ៖ ហួត សុងហាក់
ចែករំលែកព័តមាននេះ