សួរសុខទុក្ខ សំណេះសំណាល និងចែកសម្ភារៈដល់កងកម្លាំង តាមព្រំដែន
- បាត់ដំបង
ខេត្តបាត់ដំបង៖ លោកអភិបាលខេត្ត បានដឹកនាំសប្បុរសជន ក្នុងខេត្ត ចុះសួរសុខទុក្ខ សំណេះសំណាល និងចែកសម្ភារៈ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់កងកម្លាំង នៅតាមព្រំដែន…
ខេត្តបាត់ដំបង៖ លោកអភិបាលខេត្ត បានដឹកនាំសប្បុរសជន ក្នុងខេត្ត ចុះសួរសុខទុក្ខ សំណេះសំណាល និងចែកសម្ភារៈ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់កងកម្លាំង នៅតាមព្រំដែន…
ខេត្តបាត់ដំបង៖ លោកអភិបាលខេត្ត បានដឹកនាំសប្បុរសជន ក្នុងខេត្ត ចុះសួរសុខទុក្ខ សំណេះសំណាល និងចែកសម្ភារៈ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់កងកម្លាំង នៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ-១៩ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាល កងកម្លាំងដែលឈរជើងគ្រប់គ្រងស្ថានការណ៍ នៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែន និងបានចែកជូនជាសម្ភារៈ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនដែលជាអំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង និងអាជីវករ តាមរយៈលោកឧកញ៉ា ភួ ពុយ លោកឧកញ៉ា អ៊ឹង គឹមលី និងលោក កត បូរ៉ាន ព្រមទាំងសប្បុរសជន ដើម្បីធ្វើការចែកជូនដល់កងកម្លាំង ដែលឈរជើងនៅតាមព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
អំណោយដែលត្រូវបានរៀបចំចែកជូននាពេលនេះ រួមមាន មី១០០០កេស ទឹកបរិសុទ្ធ៥០០កេស និង២០០០យួរ ប្រេងឆា១៦៤ដប ត្រីខ១១៦០យួរ ទឹកត្រី៥០០យួរ ទឹកស៊ីអ៊ីវ ៥០០យួរ សំពត់កៅស៊ូ២៥១ អំពូលសូឡា និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតជូនដល់ កងពលតូចថ្មើជើងលេខ៥៣ កងពលតូចថ្មើជើងលេខ៥២ កងការពារលេខព្រំដែន ៥០៤ សឹករងបាត់ដំបង នគរបាលវរៈការពារព្រំដែនគោកលេខ៨១៩ និងលេខ៨១៧។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានមតិផ្តាំផ្ញើ រួមគ្នាជួយពង្រឹងការពារបន្ថែមទៀត និងសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងទាំងអស់ ជាពិសេសក្នុងកំឡុងពេលនៃការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះដែរក៏មានការការពារពលករមកពីប្រទេសថៃដែល ត្រូវនៅធ្វើចត្តាឡីស័ក១៤ថ្ងៃនៅតាមមណ្ឌលចត្តាឡីស័ក តាមបណ្ដោយព្រំដែនកម្ពុជា ថៃនេះផងដែរ ។
លោកអភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណដល់លោកឧកញ៉ា ភួ ពុយ និងលោកឧកញ៉ា អ៊ុង គឹមលី ព្រមទាំងសប្បុរសជន ដែលបានអំពាវនាវ រៃអង្គាសជាមួយអាជីវករក្នុងក្រុងបាត់ដំបង ចូលរួមជាថវិកា ជាសម្ភារៈផ្សេងៗទៀតដើម្បីចែកជូនកងវីរៈព្រំដែននាពេលនេះ ក្នុងនាមសមរភូមិក្រោយជួយសមរភូមិមុខ ដែលកាយវិការនេះគឺស្របទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុនសែន ដែលប្រជាពលរដ្ឋជាខឿនការពារជាតិជួរក្រោយ ចំណែកឯកងកម្លាំងជាខឿនការពារជាតិជួរមុខ ហើយមិនអាចអ្នកណាអាចខ្វះអ្នកណាបានឡើយ។
លោក ងួន រតនៈ បានធ្វើការលើកទឹកចិត្តបន្តទៀតដល់កងកម្លាំងការពារវីរៈព្រំដែន និងកងកម្លាំងនានា ឲ្យបន្តខិតខំប្រឹងប្រែងក្នុងការចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ និងទប់ស្កាត់ការផ្ទុះជាសហគមន៍ ព្រមទាំងទប់ស្កាត់ពលករដែលទើបតែមកពីប្រទេសថៃ ដោយត្រូវឲ្យពួកគាត់ដាច់ខាតចូលធ្វើចត្តាឡីស័ក១៤ថ្ងៃសិន នៅតាមមណ្ឌលចត្តាឡីស័កដែលអាជ្ញាធររៀបចំជូន។
ឆ្លៀតឱកាសនោះ លោកបានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចឲ្យសោះនូវជំងឺកូវីដ-១៩នេះ ព្រោះវានៅតែជាបញ្ហាចម្បង និងត្រូវប្រឈមមុខខ្លាំងជាងគេ បើគ្មានការចូលរួមទប់ស្កាត់ពីប្រជាពលរដ្ឋទេនោះ ឱកាសនៃការផ្ទុះឆ្លងនៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ និងបង្កជាហានិភ័យ ហើយឱកាសនៃផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក៏រឹតតែប្រឈមមុខយ៉ាងខ្លាំងផងដែរ៕ ដោយ៖ ហួត សុងហាក់
ចែករំលែកព័តមាននេះ