រាជធានីភ្នំពេញ ៖ បង្គារក្រៀមគឺគេយកបង្គារស្រស់មកហាលថ្ងៃឲ្យក្រៀម ។ បង្គារក្រៀមអាចទុកបានយូរសម្រាប់ធ្វើម្ហូប ឬជាគ្រឿងទេសលាយមុខម្ហូបមួយចំនួន ។ ពលរដ្ឋនៅខេត្តព្រះសីហនុ មួយចំនួនបានកំពង់កាកកបជារបរផលិតបង្គារក្រៀមនេះ ។ ជាមធ្យមកសិករក្នុងមួយគ្រួសារដែលបានចុះនេសាជាលក្ខណៈគ្រួសារ ពួកគាត់បានយកបង្គារស្រស់ ហាលថ្ងៃក្នុងរយៈពេលពីមួយទៅពីរថ្ងៃ អាចផលិតបានបង្គារក្រៀមពី ០.៥ គីឡូក្រាមទៅ ១ គីឡូក្រាម សម្រាប់លក់ឲ្យឈ្មួញយកមកលក់បន្តតាមផ្សារ ។ បង្គារក្រៀមមួយកីឡូក្រាមថ្លៃ ១០ ម៉ឺនរៀល ។
ដោយសារមុខរបរនេះកំពុងកាកកប មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងដៃគូអភិវឌ្ឍន៍មួយចំនួនបានកំពុងចាប់ដៃគ្នា ក្នុងការជំរុញផលិតកម្មរបស់ពលរដ្ឋ លើកកម្ពស់ពិសេសគុណភាព អនាម័យការផលិតរបស់ពលរដ្ឋ ។ លោក តឹក ជីវ៉ាយ អនុប្រធានកសិកម្ម ខេត្តជាប់សមុទ្រមួយនេះ នៅក្នុងសប្តាហ៍នេះបានបានផ្សព្វផ្សាយ តាមដាន និងពិនិត្យការធ្វើបង្គាក្រៀមរបស់សមាជិកបណ្តុំអាវជីកម្មបង្គាក្រៀម នៅភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីនេះថ្មីៗនេះ ។
លោកអនុប្រធានមន្រ្តីកសិកម្មបានវាយតម្លៃខ្ពស់ដល់ការងាររបស់ពលរដ្ឋ ពិសេសនៅក្រោយទទួលបានការចែកសម្ភារប្រើប្រាស់ពីមន្ទីរកសិកម្ម នៃកម្មវិធីអាស្ប៉ាយ រួចមក ឃើញថាកសិករបានធ្វើការហាលបង្គាដែលរកបានដោយមានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ដែលរក្សាបានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ។
ក្រៅពីការចុះនេសាទបង្គារពីសមុទ្រពលរដ្ឋនៅខេត្តព្រះសីហនុ បានចិញ្ចឹមបង្គារតាមស្រះទឹក បែនិងអាងផងដែរ។ ស្រះ អាង ថែចិញ្ចឹមបង្គារនៅក្នុងនេះមានប្រមាណប្រមាណ ១៦៥ នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តកាលពីខែធ្នូ ឆ្នាំ ២០២០ ៕
ចែករំលែកព័តមាននេះ