រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបើករថយន្តបង្កមួយគ្រឿងម៉ាកស៊ីណាក្នុងស្ថានភាពលឿនហើយគេចពីរថយន្តកុងទ័រនឺក៏ជ្រុលបុកនឹងខឿនពុះចែកទ្រូងផ្លូវរងការខូចខាតដាច់កាឡេកង់មួយចំហៀងផ្នែកខាងឆ្វេងទៅមុខលែងរួច។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២អាធាត្រ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវណតប្រ៊ីត នៅចំណុចក្បែរនឹងស្តុប២០០៤ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះគេបានឃើញបុរសជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណនោះទេបើករថយន្តបង្កមួយគ្រឿងម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-0586 ធ្វើដំណើរមកតាមបណ្តោយផ្លូវណតប្រ៊ីតក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលដែលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើនេះដោយសារតែមានរថយន្តកុងទ័រនឺមួយគ្រឿងនៅពីមុខហើយពេលនោះដែលរថយន្តបង្កជនជាតិចិនបើកមកឆ្វេងដៃគេចពីរថយន្តកុងទ័រនឺក៏ជ្រុលចង្កូតមកបុកនឹងខឿនពុះចែកទ្រូងផ្លូវចំពេញទំហឹងបណ្តាលឲ្យរថយន្តស៊ីណារងការខូចខាតដាច់កាឡេកង់មុខផ្នែកខាងឆ្វេង។
រីឯខឿនផ្លូវវិញគឺបែកបាក់តិចតួចតែប៉ុណ្ណោះ។ សំណាងល្អហើយដែលមិនមានអ្នកបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងបង្កទៅដល់អ្នកដទៃគ្រាន់តែខូចខាតរថយន្តខ្លួនឯង។ បន្ទាប់ពីកើតហេតុរួចរថយន្តបង្កជនជាតិចិនក៏បានទុករថយន្តចោលហើយរត់គេចខ្លួនបាត់ស្រមោលរួចក៏បានហៅតំណាងឲ្យមកជួយមើលរថយន្តរបស់គាត់។ ក្រោយពេលកើតហេតុខាងលើនេះសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ទីតាំងកន្លែងកើតហេតុរួចពិនិត្យមើលទៅឃើញថាមិនមានខូចខាតអីធ្ងន់ធ្ងរក៏ព្រមឲ្យរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯងដើម្បីបញ្ចប់រឿងតែម្តង៕ ដោយ ៖ យឹម ឈឿន
ចែករំលែកព័តមាននេះ