រាជធានីភ្នំពេញ ៖ ឆ្នាំ ២០២០ កន្លងទៅវិស័យអចលនទ្រព្យក៏ដូចជាវិស័យដទៃទៀត បានជួបវិ បត្តិ និងផ្អាកសកម្មភាពជាយូរបណ្ដាលមកពីការរាលដាលនៃកូវីដ ១៩ ។ ចូលមកដល់ឆ្នាំ ២០២១ សកម្មភាពនៃការសាងសង់សំណង់អគារនានា បានចាប់ផ្ដើមឡើងវិញ ជាមួយនឹងសុ ទិដ្ឋនិយមចំពោះការបញ្ចប់វិបត្តិកូវីដ ១៩ តែកាលពីពេលថ្មីៗនេះកម្ពុជាក៏បានជួបវិបត្តិឡើង វិញ ដោយសារតែការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ២០២១ ។
លោក យីម លុច្ស ម្ចាស់គម្រោងអគារមួយដែលទើបនឹងបើកដំណើរការសាងសង់ កាលពីមុនព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ បានឱ្យដឹងថា គម្រោងរបស់លោកបានពន្យារការ សាងសង់យូរមកហើយ ដែលតាមគម្រោងថា នឹងសាងសង់នៅក្នុងឆ្នាំ ២០២០ ម្ល៉េះ តែបាន ពន្យាររហូតដល់ដើមឆ្នាំ ២០២១ នេះ ។ លោកថា ៖« យើងមិនអាចពន្យារការសាងសង់បាន ទៀតទេ ដោយសារតែយើងពន្យារយូរមកហើយ ហើយក្នុងឆ្នាំ ២០២១ នេះ បើទោះបីជាមាន បញ្ហាអ្វីទៀតក៏គម្រោងនឹងត្រូវសាងសង់» ។
លោកបន្តថា កាលពីមុនគម្រោងអគារខុនដូ នៅកម្ពុជា ភាគច្រើនផ្ដោតការផ្គត់ផ្គង់ទៅ លើជនបរទេស ដូច្នេះនៅពេលអវត្តមានជនបរទេសនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យគម្រោង សាងសង់នានាត្រូវបានផ្អាកឬពន្យារពេលក្នុងការសាងសង់ ។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២០ កន្លង ទៅ ទោះបីជាជនបរទេសមិនមានវត្តមានក្នុងប្រទេសកម្ពុជាក្ដីក៏ឃើញថា គម្រោងដែលបាន សាងសង់នៅតែមានការទិញលក់ពីសំណាក់អតិថិជនជាជនជាតិខ្មែរ ដូច្នេះគម្រោងរបស់ខ្លួន ដែលបានសាងសង់នេះក៏ត្រូវផ្ដោតទៅលើអតិថិជនជាជនជាតិខ្មែរដែរ ។
សូមរំឭកថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ និងការមកដល់នៃវ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ បានធ្វើឱ្យវិនិយោគិននិងធុរជនជាច្រើនបង្ហាញពីការសាទរ និងត្រៀមក្នុងការដាក់ទុន វិនិយោគឡើងវិញ ក្នុងវិស័យអចលនទ្រព្យ តែកម្ពុជាក៏បានជួបបញ្ហាឡើងវិញ ដោយសារតែ ការរាតត្បាតនៃកូវីដ ១៩ ឆ្លងក្នុងសហគមន៍ ។
យ៉ាងណាក្ដីអ្នកជំនាញ អចលនវត្ថុបានមើលឃើញថា ការឆ្លងសហគមន៍ជាថ្មីនៃជំងឺ កូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានទប់ស្កាត់បាន និងបញ្ចប់នៅពេលឆាប់ៗនេះ ដូច្នេះវិនិយោគិនគួរតែបន្តអនុវត្តន៍គម្រោងរបស់ខ្លួនបន្ត និងត្រៀមអភិវឌ្ឍន៍បន្តទៀត ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងតាមទូរ សព្ទអោយដឹងថា ការឆ្លងម្ដងនេះពិតជាមានទំហំធំ ប៉ុន្តែកម្ពុជាបានឆ្លងផុតជាច្រើនដំណាក់ កាលហើយនូវវិបត្តិនៃជំងឺនេះ ដូច្នេះវាអត់មានអ្វីជាបញ្ហាសម្រាប់កម្ពុជានោះទេ ។ ម្យ៉ាងទៀត កម្ពុជាក៏កំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ផងដែរ ដែលជារឿង មួយកក់ក្ដៅសម្រាប់វិនិយោគិនកម្ពុជានិងបរទេសដែលមានបំណងមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កន្លងទៅ កម្ពុជាទទួលបានគម្រោងវិនិយោគសំណង់ ទូទាំងប្រទេសចំនួន ៤.៨៤១គម្រោង មានទុនវិនិយោគប្រមាណ ៧.៧៥៣លានដុល្លារអា មេរិក ធៀបនឹងឆ្នាំ ២០១៩ មានការថយចុះ ប្រមាណ ២,២១ភាគរយ ខណៈឆ្នាំ ២០១៩ មាន គម្រោងចំនួន ៤.៨៨៨គម្រោងមានតម្លៃប៉ាន់ស្មានវិនិយោគប្រមាន ១១,៤៣ពាន់លានដុល្លារ អាមេរិក ៕
ចែករំលែកព័តមាននេះ