ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​មួយប៉ប្រិចភ្នែក ចំការ​អំពៅ​ជាង​៥​ហិ​កតា​ឆេះ​អស់​មិន​ស្ទើរ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ភ្លើង​អគ្គី​ភ័យ​លេប​ត្របាក់​ចំការ​អំពៅ​ជាង​៥​ហិ​កតា នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ត្រពាំង ផ្លាំ​ង ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ ភ្លើង​អគ្គី​ភ័យ​លេប​ត្របាក់​ចំការ​អំពៅ​ជាង​៥​ហិ​កតា នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ត្រពាំង ផ្លាំ​ង ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប​ខេត្តស្វាយរៀង សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា មាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត ។

លោក​អនុសេនីយ៍ឯក ស៊ឹ​ម សុខា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រៃ​តា​អី បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ក្រុមហ៊ុន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​តា​អី និង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​ច្រក​ទ្វា​តំបន់​ព្រំដែន​ព្រៃ​តា​អី ភ្លាម​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ជួយ​ពន្លត់ភ្លើង​ដែល​ឆេះ​ចំការ​អំពៅ​នោះ​ហើយ​ភ្លើង​បាន​រលត់​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ដោយ​កម្មករ​បាន​យក​ត្រាក់ទ័រ​ដឹក​ទឹក​បាញ់​ពន្លត់ និង​បាញ់​ទឹក​ដាក់​អំពៅ​នៅ​ខាង​មុខ​ភ្លើង​រហូត​គ្រប់គ្រង​បាន​មិន​ឆេះ​រាលដាល​បន្ត​ទៅ​ចំការ​ក្បែ​នោះ​ទៀត ។

សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា មូលហេតុ​ជន​មិន​ស្គាល់​មុខ​លួច​ដុត ។ បច្ចុប្បន្ន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​តា​អី សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វា​តំបន់​ព្រំដែន​ព្រៃ​តា​អីចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​រដូវ​ប្រមូល​ទិនផល​អំពៅស្ករ​តែងតែមាន​ភ្លើង​ឆេះ​ចំការ​អំពៅ​ជា​ញឹកញាប់ ក៏​ប៉ុន្តែ​មិន​ដែល​រក​ឃើញ​មូលហេតុ​នៃ​ការ​ឆេះ​អំពៅ​នេះ បាន​ច្បាស់លាស់​នោះ​ទេ ហើយ​ក៏​មិន​ដែល​ចាប់​បាន​ជនសង្ស័យ​ណា​ម្នាក់​នោះ​ដែរ ដោយ​ចំការ​អំពៅ​របស់​ក្រុមហ៊ុន​រាប់​ពាន់​ហិ​កតា ដាំ​នៅ​តាម​បន្ទាត់​ព្រំដែន​ឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក ដូច្នេះ​ពិបាក និង​គ្រប់គ្រង ហើយ​ពេល​មាន​ភ្លើង​ឆាបឆេះ គឺ​ដាក់​ការ​សង្ស័យ​ថា មាន​មនុស្ស​លួច​ដុត ចេតនា​ឈ្នា​និះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ