ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​២​នាក់ បញ្ជូន​ទៅ​តាម​ដីកា​របស់​តុលា​រការ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្ម​កំរិត​ធ្ងន់ ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ដោយ​មានការ​បញ្ជា និង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ បាន​ចុះ​ឃាត់ខ្លួន​បុរស​២…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្ម​កំរិត​ធ្ងន់ ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ដោយ​មានការ​បញ្ជា និង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ បាន​ចុះ​ឃាត់ខ្លួន​បុរស​២ នាក់ អនុវត្ត​ដីកា​របស់​តុលាការ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ ក្នុងភូមិ​សាស្ត្រ​ស្រុក​បន្ទាយស្រី ។

ហេតុការណ៍​ចុះ​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​០០ នាទី ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​សុខ ម៉េ​ង​អៀង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ទៅ​ដល់​សហការ​ជាមួយ​មួយ​នគរបាល​មូលដ្ឋាន ស្រុក​បន្ទាយស្រី អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តសៀមរាប លេខ​: ០៩,១១ ចុះ​ថ្ងៃ​ទី ១៣ ខែមករា ឆ្នាំ ២០២១ ចេញ​ដោយ​លោក អ៊ុំ ចាន់​ថុ​ល ចៅក្រម​ស៊ើបសួរ បង្គាប់​ឱ្យ​ចាប់ខ្លួន ។

ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ ជា​លទ្ធផល កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ចាប់ខ្លួន ជន​ត្រូវ​ចោទ​បាន​ចំនួន​០២​នាក់ ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖

១-​ឈ្មោះ ម៉ោ​ញ អំ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​បន្ទាយស្រី ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ កន្លែង​កើតហេតុ នៅ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។
២-​ឈ្មោះ អឿ​ន រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​រវៀង​តា​ទុំ ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។ បាន​ប្រព្រឹត្ត​បទល្មើស​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ កន្លែង​កើតហេតុ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

បច្ចុប្បន្ន ជន​ត្រូវ​ចោទ​ទាំង ០២​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រៀបចំ​បញ្ជូន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​មាន​ដេ​ការ​ពី លោក អ៊ុំ ចាន់​ថុ​ល ចៅក្រម​ស៊ើបសួរ​បង្គាប់​ចាប់ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ