ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធ្លាប់មាន! ក្រុម​បាល់បោះ​នៅ NBA ប្រើ​សុនខ​ហិតក្លិនរ​កកូ​វី​ដ​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុម​បាល់បោះ Miami Heat បាន​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​២​ពាន់​នាក់​ចូល​ទស្សនា​ផ្ទាល់​នៅ​ក្នុង​ជំនួប​ទល់​នឹង​ក្រុម Los Angeles Clippers កាលពី​ពេល​យប់​ថ្ងៃ​ទី​២៨…

សហរដ្ឋអាមេរិក ៖ ក្រុម​បាល់បោះ Miami Heat បាន​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​២​ពាន់​នាក់​ចូល​ទស្សនា​ផ្ទាល់​នៅ​ក្នុង​ជំនួប​ទល់​នឹង​ក្រុម Los Angeles Clippers កាលពី​ពេល​យប់​ថ្ងៃ​ទី​២៨ ខែមករា កន្លង​ទៅ​ដែល​ជា​លើក​ដំបូង​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ ដោយ​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង និង​ជំនួយ​យ៉ាង​ពិសេស​ពី​សុនខ​ជំនាញ​ហិតក្លិនរ​កកូ​វី​ដ (COVID-Sniffing Dogs) ដែល​ធ្លាប់​អនុវត្ត​ជោគជ័យ​នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង​ឌូ​បៃ (Dubai) និង​ទីក្រុង​ហែល​ស៊ិ​ន​គី (Helsinki)​។

យោង​តាម​វី​ដេ​អូ​បង្ហោះ​ដោយ​គេហទំព័រ NBA បាន​បង្ហាញ​ថា​សុនខ​ជំនាញ​ហិត​ក្លិប​នឹង​ដើរ​ឆ្លងកាត់​អ្នកគាំទ្រ​ម្នាក់​ៗ​នៅ​ពេល​ពួក​គេ​មក​ដល់​កីឡដ្ឋាន America Airlines Arena​។ ហើយ​ប្រសិនបើ​វា​អង្គុយ​ចុះ​មុខ​អ្នក នោះ​បង្ហាញ​ថា​វា​ហិត​រក​ឃើញ​វីរុស ហើយ​អ្នកគាំទ្រ​និង​គ្នីគ្នា​របស់​គេ​នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​កីឡដ្ឋាន​ឡើយ​។

យោង​តាម​វ៉េប​សាយ​ក្រុម​បង្វឹក​សុនខ​ជំនាញ​ហិតក្លិន​បាន​បញ្ជាក់​ថា សុនខ​ទាំងអស់​បាន​ទទួល​ការ​បណ្តុះបណ្តាល​យ៉ាង​ជំនាញ​បំផុត​ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​វីរុស ហើយ​វា​នឹង​មិន​អង្គុយ​ចុះ​ចំពោះ​មុខ​អ្នក​ឡើយ ប្រសិនបើ​អ្នក​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​រួចរាល់​។

ការ​សិក្សា និង​ការ​សាកល្បង​នៅ​ជុំវិញ​ពិភពលោក​បាន​បញ្ជាក់​ថា ក្រុម​សុនខ​នេះ​អាច​ហិតរ​កកូ​វី​ដ ដោយសារ​ក្លិន​របស់​មេរោគ​ក្នុង​ញើស​របស់​មនុស្ស​។ ហើយ​សុនខ​ជំនាញ​នេះ ជា​ញឹកញាប់​អាច​ហិត​រក​ឃើញ​វីរុស មុន​ពេល​មនុស្ស​ម្នាក់​ចេញ​រោគ​សញ្ញា​៕ (​ដកស្រង់​ចេញពី NBC News​ និង​វី​ដេ​អូ CNBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ