ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​សារធាតុ​គីមី​នៅ​រោងចក្រ​មួយ​ មនុស្ស​ជាង​១០​​នាក់​ជួប​គ្រោះ​ថ្នាក់​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប៉ូលិស​មូលដ្ឋាន​បាន​​រាយការណ៍​ថា ការ​ធ្លាយ​សារធាតុ​គីមី​អា​ហ្សូ​ត​រ៉ាវ​ក្នុងរោង​ចក្រ​ក​សិ​-​ម្ភូ​ប​អាហារ​រ​មួយ​នៅ​ភាគ​ឦសាន ទីក្រុង ATLANTA រដ្ឋ​ច​ច​ជៀ កាលពី​ថ្ងៃ​ទី​២៨ខែ​មក​រា ឆ្នាំ២០២១ បណ្ដាល​ឲ្យ​មនុស្ស​៦​នាក់​ត្រូវ​​បាត់បង់​ជីវិត…

សហរដ្ឋអាមេរិក ៖ ប៉ូលិស​មូលដ្ឋាន​បាន​​រាយការណ៍​ថា ការ​ធ្លាយ​សារធាតុ​គីមី​អា​ហ្សូ​ត​រ៉ាវ​ក្នុង
រោង​ចក្រ​ក​សិ​-​ម្ភូ​ប​អាហារ​រ​មួយ​នៅ​ភាគ​ឦសាន ទីក្រុង ATLANTA រដ្ឋ​ច​ច​ជៀ កាលពី​ថ្ងៃ​ទី​២៨
ខែ​មក​រា ឆ្នាំ២០២១ បណ្ដាល​ឲ្យ​មនុស្ស​៦​នាក់​ត្រូវ​​បាត់បង់​ជីវិត ​ហើយ​មនុស្ស​ប្រមាណ​១០​នាក់​ទៀត​រង​របួស ត្រូវ​បញ្ជូន​​ន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។

បណ្ដា​តុល្យការ​ដំបូង​ៗ​​បាន​​រៀបរាប់​ពី​មនុស្ស​​បាត់​បង់​ជីវិត​​៥​នាក់​នៅ​នឹង​កន្លែង​​កើតហេតុ ដោយ​សារ​ការ​ធ្លាយ​សារធាតុ​គីមី តែ​មិន​បណ្ដាល​ឲ្យ​មានការ​ផ្ទុះឡើយ ។ មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ ហើយ​វា​កើត​មាន​កាលពី​ថ្ងៃ​ទី​២៨ ខែ​មក​រា វេលា​ម៉ោង​១០​ព្រឹក​ម៉ោង​ក្នុងស្រុក នៅ​រោងចក្រ​មាន​ឯកទេស​ខាង​កែ​ច្នៃ​សាច់​បក្សី​មួយ​កន្លែង​ ​ស្ថិត​នៅ​ក្នុង​តំបន់ HALL នៃ​រដ្ឋ​ច​ច​ជៀ នា​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក ។

ក្នុង​ចំណោម​ជន​រង​គ្រោះ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៣​នាក់ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ សិស្ស​នៃ​បណ្ដា​សាលា​ស្ថិត​នៅ​ជុំវិញរោងចក្រ​នោះ​ត្រូវ​បង្ខាំង​មួយ​រយៈ​មិន​ឲ្យ​ចេញពី​ថ្នាក់​ ដោយ​ព័ត៌មាន​ដំបូង​ៗ​រាយ​​ការណ៍​​ខុស​និយាយ​ពី​ការ​ផ្ទុះ​គីមី​មួយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ