ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា អបអរសាទរ​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មី តែ​ថា​ខ្លួន​មិន​មាន​សិទ្ធិ​សេរីភាព​ពេញលេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អ្នកនយោបាយ​ខ្មែរ​តែ​កំពុង​តែ​រួមរឹត​នឹង​បណ្តឹង​នៅ​តុលាការ​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស​បាន​បង្ហាញ​ការ​ចូលរួម​អបអរសាទរ​ចំពោះ​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មី លោក ចូ បៃ​ដិ​ន (Joe…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អ្នកនយោបាយ​ខ្មែរ​តែ​កំពុង​តែ​រួមរឹត​នឹង​បណ្តឹង​នៅ​តុលាការ​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស​បាន​បង្ហាញ​ការ​ចូលរួម​អបអរសាទរ​ចំពោះ​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មី លោក ចូ បៃ​ដិ​ន (Joe Biden) តែ​លោក​នៅ​តែ​អះអាង​ថា​រូប​លោក​នៅ​មិន​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​នោះ​ទេ ។

លោក​កឹ​ម សុខា បាន​ចូល​រូ​ម​សាទរ​លោក ចូ បៃ​ដិ​ន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែមករា ឆ្នាំ​២០២១ ក្នុង​ជំនួប​នៅផ្ទះ​របស់​លោក ជាមួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ដែល​ជា​តំណាង​ប្រទេស​មហាអំណាច​ជា​មិត្ត​ចាស់​របស់​កម្ពុជា ហើយ​ដែល​ទើបតែ​មាន​ប្រធានាធិបតី​ថ្មី រដ្ឋាភិបាល​ថ្មី ចូល​កាន់​តំណែង​។

លោក កឹ​ម សុខា បាន​អះអាង​ថា ១​ក្នុង​ឱកាស​នៃ​ជំនួប​នេះ ខ្ញុំ​ក៏​បាន​សម្តែង​នូវ​ការ​អបអរសាទរ​និង​ជូនពរ​ឯកឧត្តម ប្រធានាធិបតី Joe Biden ឲ្យ​មាន​សុខភាព​ល្អ​និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដឹកនាំ ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​អា​មេ​រិ​ក និង​ជា​ពិសេស​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក​ដែល​ជា​គុណ​តម្លៃ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​»​។

លោក​បាន​បន្ត​ថា «​ក្នុង​ជំនួប​នេះ យើង​ក៏​បាន​ស្វែង​យល់ និង​ពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក កន្លង​មក និង​ទៅ​អនាគត ជា​ពិសេស​សម្រាប់​រដ្ឋបាល​ថ្មី​របស់​អា​មេ​រិ​ក តើ​នឹង​អាច​មាន​អ្វី​ថ្មី? ហើយ​ខ្ញុំ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​អា​មេ​រិ​ក ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កន្លង​មក បច្ចុប្បន្ន​និង​សង្ឃឹមថា​ទៅ​អនាគត លើ​វិស័យ​នានា ដូច​ជា​វិស័យ​អប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ជា​ពិសេស ដោយ​ផ្សា​ភ្ជាប់​ជីវភាព​រស់នៅ និង សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ » ។

បន្ថែម​ពីលើ​នេះ​លោក កឹ​ម សុខា ក៏​បាន​អរគុណ​ដល់​សហរដ្ឋអាមេរិក តាម​រយៈ​ឯកអគ្គរដ្ឋទូត​មុន​ៗ​ក៏​ដូច​ជា​លោក Patrick Murphy ដែល​ទទួលស្គាល់ នូវ​គុណ​តម្លៃ​របស់​លោក ក្នុង​ការងារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​គោល​ជំហរ​របស់ខ្ញុំ​ដែល​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​តែងតែ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

យ៉ាងណាមិញ លោក កឹ​ម សុខា ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ដើរហើរ​សឹង​ពេញ​ផ្ទៃ​ប្រទេស​បាន​ត្អូញត្អែរ «​ជាក់ស្តែង​ក្នុង​ពេល​ថ្មី​ៗ​នេះ ទោះបី​ខ្ញុំ​មិន​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ខ្វាយខ្វល់ ទៅ​ជួប និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រង​គ្រោះ តាម​លទ្ធភាព និង​ឱកាស​ដែល​អាច​ធ្វើ​បាន ដូចដែល​សាធារណៈជន ក៏​ដូច​ជា​អ្នកការទូត​នានា​បាន​តាមដាន​ឃើញ​ស្រាប់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ