រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់សង្ស័យផឹកស៊ីស្រវឹងកាន់កាំបិតស្រែកឡូឡារកកាប់គេឯង ហើយក៏ត្រូវអ្នកភូមិ៤ទៅ៥នាក់ព្រួតគ្នាវាយ និងកា.ប់ទៅលើបុរសរូបនោះ បណ្តាលអោយរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង9នឹង15នាទីយប់ថ្ងៃទី26 ខែមករា ឆ្នាំ2021 តាមបណ្តោយផ្លូវរ៉ារថភ្លើង ម្តុំវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសម្នាក់ដែលត្រូវរបួសខាងលើឈ្មោះមុន សំអុល អាយុប្រហែល24ទៅ25ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការនៅម្តុំវត្តនាគវ័ន្ត ក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាអ្នកធ្វើការសំណង់ជាមួយបុរសដែលរងរបួសខាងលើបានអោយដឹងថា មុនពេលកើតហេតុ គាត់មិនបានដឹងថា បុរសរងគ្រោះបានឈ្លោះគ្នាជាមួយអ្នកណា និងមានគំនុំរឿងអ្វីនោះទេ ស្រាប់តែគាត់ដើរមកពីកន្លែងធ្វើការក្នុងការដ្ឋានសំណង់វិញក៏ប្រទះឃើញជនរងគ្រោះបានដេកដួលសន្លប់ស្តូកស្តឹង និងរបួសច្រើនកន្លែងស្ទើរស្លា.ប់ស្ទើររស់ ។ ភ្លាមៗនោះដែរក៏មានអ្នកភូមិបាននាំគ្នាជួយអន្តរាគមន៍ទំនាក់ទំនងហៅរថយន្តសង្គ្រោះអោយដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន។
តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ទៀតថា បុរសរងគ្រោះខាងលើនេះ គេតែងតែឃើញនៅម្តុំរ៉ារថភ្លើង មិនដឹងថា ថ្ងៃកើតហេតុនេះ បុរសរងគ្រោះចេញមកពីផឹកស៊ីនៅឯណានោះទេបានជាស្រវឹងស្រាកាន់កាំបិតរួចហើយស្រែកឡូឡា និងរកកា.ប់ទៅលើគេឯង ធ្វើឲ្យអ្នកភូមិខឹងរួចក៏នាំគ្នា4ទៅ5នាក់ព្រួតគ្នាវាយ និងកាប់ទៅលើបុរសរងគ្រោះរូបនោះតែម្តង មិនមានបំណងកា.ប់អោយស្លា.ប់នោះទេ ដោយសារតែខឹងជនរងគ្រោះរករឿងគេឯងតែប៉ុណ្ណោះ ហើយបក្ខពួកដែលជនបង្កធ្វើសកម្មភាពរួចហើយក៏ត្រូវសមត្ថកិច្ចចាប់បានម្នាក់ តែមិនបញ្ចេញឈ្មោះទេ គ្រាន់តែដឹងថាស្នាក់នៅទីតាំងកន្លែងកើតហេតុ រួចយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកក់2 ។
ក្រោយពេលកើតហេតុ បុរសរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកក់2ដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ