សហរដ្ឋអាមេរិក ៖ លោកដូណាល់ ត្រាំ លែងកាន់អំណាចហើយ តែនីតិវិធីដកតំណែងលោកនៅតែបន្ត ។ នីតិវិធីនោះនឹងចាប់ផ្ដើមនាសប្ដាហ៍ទី២នៃខែកុម្ភៈនៅក្នុងព្រឹទ្ធសភា ក្រោយពីការបញ្ជូនឲ្យព្រឹទ្ធសភានូវបទចោទប្រកាន់អតីតប្រធានាធិបតីរូបនោះនាថ្ងៃទី២៥ មករា ។ នោះជាសេចក្ដីរាយការណ៍ កាលពីថ្ងៃទី២៣ មករា របស់បណ្ដាមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យក្នុងសភា។
លោកដូណាល់ ត្រាំ នឹងត្រូវវិនិច្ឆ័យទោសកំហុសពីបទញុះញ៉ុងឲ្យមានការបះបោរពីបទលើកទឹកចិត្តបណ្ដាអ្នកគាំទ្រលោកឲ្យលើកគ្នាចូលអុកឡុកវិមានសភាកាពីតូល កាលពីថ្ងៃទី៦
ខែមករា ជាកន្លែងដែលសភាទាំង២ត្រូវបញ្ជាក់ពីជ័យជម្នះរបស់គូប្រជែងនៃគណបក្សប្រជាធិប
តេយ្យ លោកចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតី ។
លោក CHUCK SCHUMER ប្រធានព្រឹទ្ធសភាជាអ្នកប្រជាធិបតេយ្យអះអាងថា សំណុំរឿងនោះនឹងដាក់ឲ្យបណ្ដាគណបក្សចាប់ផ្ដើមពិនិត្យនាថៃ្ងទី៨ កុម្ភៈ ។ ចំណែកប្រធានសភាលោកស្រីណានស៊ីពីឡូស៊ីអះអាងថា បណ្ដារដ្ឋអាជ្ញារបស់យើងត្រៀមការពារសំណុំរឿងរបស់ពួកគេនៅមុខព្រឹទ្ធសមាជិក១០០រូប ដែលនឹងវិនិច្ឆ័យក្នុងសវនាការរឿងនោះ ។
លោកដូណាល់ ត្រាំ បើត្រូវព្រឹទ្ធសភាសម្រេចពីការដកតំណែងដោយសារនីតិវិធីនេះនោះលោក អាចត្រូវ បាត់បង់អត្ថប្រយោជន៍នានាក្នុងនាមអតីតប្រធានាធិបតី ។ ដូចប្រទេសជាច្រើនដទៃទៀតដែរ សហរដ្ឋអាមេរិកបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រធានាធិបតីដែលចាកចេញពីតំណែង ។ តែចាំបាច់ទាល់តែប្រធានាធិបតីនោះមិនត្រូវបានសម្រេចដកហូតតំណែង ក្រោមមានការចោទប្រកាន់មួយ ។
លោកដូណាល់ ត្រាំ ពិតណាស់កំពុងរងនូវនីតិវិធីនោះ តើបណ្ដាអតីតប្រធានាធិបតីអាមេរិកទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ? អតីតប្រធានាធិបតីទទួលបានកិច្ចការពារពីសំណាក់ភ្នាក់ងារសន្តិសុខអស់មួយជីវិត ។
អតីតប្រធានាធិបតីនៅទទួលបានប្រាក់ឧបត្ថម្ភក្នុង១ឆ្នាំ១លានដុល្លារសម្រាប់ផ្ទាល់ខ្លួន ហើយភរិយាទទួលបានប្រាក់៥០០.០០០ដុល្លារក្នុង១ឆ្នាំ ។ តាមកាសែត LE MONDE បារាំងថា លោកត្រាំនឹងទទួលបានប្រាក់ចូលនិវត្តន៍ស្មើនឹងប្រាក់បៀវត្សរបស់រដ្ឋមន្ត្រីមួយរូបពោលជិត២២០.០០០ដុល្លារក្នុង១ឆ្នាំ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ