ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់​ជាង​១០​ថ្ងៃ​ចូល​រោងការ​នារី​ម្នាក់​ជួប​រឿង​អកុសល ព្រោះតែ​បុរស​ម្នាក់​បើក​​​ឥត​ប្រណី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់ នារី​ម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ​នោះ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​សង្ស័យ​ថា​ស្រវឹងស្រា​បាន​បើករថយន្ត​មួយ​គ្រឿង​បុក​រថយន្ត​១​គ្រឿង​រង​ការ​ខូច​ខា​តិចតួច​កាលពី​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​វត្ត​សំបួរមាស តាម​ផ្លូវ​២១៧…

រាជធានី​ភ្នំពេញ ៖ គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់ នារី​ម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ​នោះ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​សង្ស័យ​ថា​ស្រវឹងស្រា​បាន​បើករថយន្ត​មួយ​គ្រឿង​បុក​រថយន្ត​១​គ្រឿង​រង​ការ​ខូច​ខា​តិចតួច​កាលពី​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​វត្ត​សំបួរមាស តាម​ផ្លូវ​២១៧ ក្នុង​សង្កាត់​ដង្កោ រួច​មិន​ឈប់​ដោះស្រាយ​នោះ​ទេ បែរជា​បន្ត​បើក​រត់​ក៏​ទៅ​បុក​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​នៅ​ស្តុ​ប​ស្ពានដែក​ចំការ​ដូង ហើយ​បន្ត​ទៅ​បុក​ម៉ូតូ​២​គ្រឿង​ទៀត​នៅ​មុខ​បុរី​ប៉េង​ហួត តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ បណ្ដាល​ឲ្យ​នារី​ម្នាក់​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម និង​ប្រុស​-​ស្រី​៣​នាក់​ទៀត​របួសស្រាល ។

នារី​រង​គ្រោះ​ខាងលើ​ដែល​បាត់​បង់ជីវិត​មានឈ្មោះ លី​ម ស្រី​ហេង អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ហើយ​នៅ​សល់​រយៈពេល​ជាង​១០​ថ្ងៃ​ទៀត​ចូល​រោងការ​ទៅ​ហើយ ។ ចំណែក​ជនបង្ក​ឈ្មោះ គួង ស៊ីថន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅម្ដុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមាន​ជ័យ១ ខណ្ឌមានជ័យ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក ALPHAPD ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BJ-2004 សង្ស័យ​មាន​សារធាតុ​ស្រវឹងស្រា ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​វត្ត​សំបូរ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ផ្លូវ​២១៧ បុរស​ជា​អ្នក​បើករថយន្ត​រូប​នេះ​បាន​បុក​ជាមួយនឹង​រថយន្ត​ម៉ាក​ម៉ា​ស្ដា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BG-4225 បើកបរ​ដោយ​ស្ត្រី​ម្នាក់​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង​ធ្វើ​ឲ្យ​រង​ការ​ខូចខាត ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ អ្នក​បើករថយន្ត​បង្ក​មិន​បាន​ឈប់​ដោះស្រាយ​នោះ​ទេ បែរជា​បើករថយន្ត​បត់​ឆ្វេង​ឡើង​ទៅ​លើ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​បំណង​ចង់​រត់គេច​ខ្លួន លុះ​មក​ដល់​ស្តុ​ប​ស្ពានដែក​ចំកា​ដូង បុរស​ជា​អ្នក​បើករថយន្ត​បង្ក​រូប​មិន​ព្រម​ឈប់​ស្តុ​ប​ឡើយ ដោយ​បាន​បើក​បុក​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-6510 ធ្វើ​ឱ្យ​រង​ការ​ផ្នែក​ខាង​មុខ​យ៉ាងដំណំ រួច​រថយន្ត​បង្ក​បន្ត​បើក​ទៅ​មុខ​បន្ត​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ អ្នកបើកបរ​រថយន្ត​កាម​រី​ឆ្លាម​បាន​ដេញ​តាម​ពីក្រោយ​រថយន្ត​បង្ក រហូត​មក​ដល់​ចំណុច​មុខ​បុរី​ប៉េង​ហួត ជិត​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ក៏​ស្រាប់តែ​រថយន្ត​បង្ក​បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1N-8939 និង​ម៉ូតូ​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1II-9166 ។ ក្នុង​នោះ​ហេតុការណ៍​នោះ ភាគី​ខាង​ម៉ូតូ​ស្កុប​ពី ធ្វើ​ឱ្យ​នារី​ម្នាក់​បាន​បាត់បង់​ជីវិត និង​របួសស្រាល​២​នាក់ ព្រមទាំង​មាន​បុរស​ម្នាក់​ជា​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម រងរ​បួ​ស្រាល​ផង​ដែរ រីឯ​អ្នក​បើករថយន្ត​បង្ក ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ជួយ​សម្រួល​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​កកស្ទះ និង​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ និង​ក្រុងភ្នំពេញ ដើម្បី​ធ្វើការ​វាស់វែង រួច​យក​វត្ថុ​តាង​ទៅ​រក្សា​ទុក ព្រមទាំង​នាំ​ខ្លួន​អ្នក​រថយន្ត​បង្ក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ។ ចំណែក​សព​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង