ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ថៅកែ​ធំ១​រូប​​កាត់ទោស​ប្រហារ​ជីវិត ពាក់​ព័ន្ធ​​នឹង​២​បទ​ល្មើស​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ នេះ​ជា​សាលក្រម​កាត់ទោស​វិសាមញ្ញ​មួយ​ក្នុង​ពិភព​អ្នកជំនួញ​ចិន ដោយ​លោក​LAI XIAOMIN​ អតីត​ថៅកែ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ CHINA HUARONG កាលពី​ថ្ងៃ​ទី​៥ ខែ​​មក​រា…

ប្រទេស​ចិន ៖ នេះ​ជា​សាលក្រម​កាត់ទោស​វិសាមញ្ញ​មួយ​ក្នុង​ពិភព​អ្នកជំនួញ​ចិន ដោយ​លោក​LAI XIAOMIN​ អតីត​ថៅកែ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ CHINA HUARONG កាលពី​ថ្ងៃ​ទី​៥ ខែ​​មក​រា ឆ្នាំ​២០២១ ទទួល​ការ​កាត់ទោស​ប្រហារជីវិត ពី​បទ​ពុក​រលួយ ​និង​មាន​ប្រពន្ធ​ច្រើន​។

ចាប់តាំងពី​លោក​ស៊ីជី​ង​ពីង ​ឡើង​កាន់​អំណាច​មក មាន​តែ​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ចិន​មួយ​រូប​គត់ ដែល​ទទួល​ការ​កាត់ទោស​ប្រហារជីវិត​កាលពី​ឆ្នាំ​២០១៦​ ពី​បទ​ផ្តាច់​​សម្លាប់​មនុស្ស​។ អ្នក​ទទួល​ខុសត្រូវ​ចិន​ឯទៀត​ៗ ទទួល​ការ​កាត់ទោស​ប្រហារជីវិត​ដែរ តែ​ទោស​នោះ​ត្រូវ​បាន​ព្យួរ​។ ការ​​កាត់ទោស​ប្រហារជីវិត​ថៅកែ​ធំ​ថ្មី​លើក​នេះ កើត​មាន ខណៈ​រដ្ឋអំណាច​កុំ​មុ​យ​នី​ស្ត​ចិន កំពុង​តែ​រិ​ត​បន្ដឹង​ដល់​ផ្នែក​ហិរញ្ញវត្ថុ​។

​លោក ​LAI XIAOMIN ​មានទោស​ពី​បទ​ទទួល​ប្រាក់​២១៥​លាន​អឹ​រ៉ូ​ជា​ប្រាក់​សំណូក​ និង​ប៉ុនប៉ង​ឲ្យ​ទទួល​បាន​ប្រាក់​១៣​លាន​អឺ​រ៉ូ​ថែម​ទៀត​។ តុលាការ​ម្យ៉ាងទៀត​បាន​កាត់ទោស​លោក​ពី​បទ ពង្វាង​​យក​មូលនិធិ​សាធារណៈ​ចំនួន​៣,១​លាន​អឺ​រ៉ូ​។

ក្នុង​ការ​វិនិច្ឆ័យ​របស់​ខ្លួន តុលាការក្រុង​ទី​ន​ជី​ន​គូសបញ្ជាក់​ថា ទឹកប្រាក់​ទាំងនោះ​ពិតជា​ច្រើន​បំផុត ហើយ​​បទល្មើស​ពិតជា​ធ្ងន់ធ្ងរ ​ហើយ​ចេតនា​របស់​គេ​ក៏​សម្បើម​អស្ចារ្យ​។ លោក ​LAI XIAOMIN​ក៏​​មានទោស​ពី​បទ​មាន​ប្រពន្ធ​ច្រើន ​និង​មាន​ស្រី​ច្រើន ដោយ​ចាប់តាំងពី​យូរ​មក​ហើយ​លោក​រស់​នៅ ជាមួយ​នារី​ច្រើន​នាក់ ដោយ​មិនបាច់​រៀប​ការ​។ ពេល​ឆែកឆេរ​ក្នុង​លំនៅ​ឋាន គេ​រក​ឃើញ​បណ្ដា​ទូ​ដាក់​ពេញ​ដោយ​ប្រាក់​។

កាលពី​ខែមករា ​ឆ្នាំ​២០២០​ លោក ​LAI XIAOMIN ​បាន​ធ្វើការ​សារភាព​ចេញផ្សាយ​តាម​ទូរ​ស្សន៍​រដ្ឋ​ចិន ​CCTV៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ