ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះជាគន្លឹះងាយៗ ដើម្បីជួយឱ្យកូនតូចអ្នកមានសុខភាពល្អ និងមិនងាយឈឺ

3 ឆ្នាំ មុន

ក្នុងនាមជាឪពុកម្តាយតែងតែចង់ការពារកូនរបស់ខ្លួនពីជំងឺបានកាន់តែច្រើនកាន់តែល្អហេតុ ដូច្នេះហើយពួកគេច្រើនតែផ្តល់ជាថ្នាំបំប៉នដល់កូនញ៉ាំដើម្បីបំពេញបន្ថែមនូវជីវ ជាតិដែលខ្វះខាតក្នុងរាងកាយ ឬចំណីអាហារ ។ សំណាងដែរ ការជំរុញដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង មិនមែនមានន័យថា ត្រូវតែឲ្យកូនញ៉ាំថ្នាំបំប៉នច្រើនៗនោះទេ ដោយសារតែមានធាតុផ្សំជាធម្ម…

ក្នុងនាមជាឪពុកម្តាយតែងតែចង់ការពារកូនរបស់ខ្លួនពីជំងឺបានកាន់តែច្រើនកាន់តែល្អហេតុ ដូច្នេះហើយពួកគេច្រើនតែផ្តល់ជាថ្នាំបំប៉នដល់កូនញ៉ាំដើម្បីបំពេញបន្ថែមនូវជីវ ជាតិដែលខ្វះខាតក្នុងរាងកាយ ឬចំណីអាហារ ។ សំណាងដែរ ការជំរុញដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង មិនមែនមានន័យថា ត្រូវតែឲ្យកូនញ៉ាំថ្នាំបំប៉នច្រើនៗនោះទេ ដោយសារតែមានធាតុផ្សំជាធម្ម ជាតិជាច្រើនអាចមានប្រសិទ្ធភាពល្អដែរ ។ ខាងក្រោមនេះ សូមណែ នាំនូវវិធីខ្លះៗដែលអ្នក អាចជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំរបស់កូនកាន់តែខ្លាំងបាន ៖

វីតាមីន C ៖ នៅពេលនិយាយដល់ការបង្ការជំងឺផ្តាសាយ អ្នកប្រហែលជាកំពុងតែគិតទៅ លើការប្រើថ្នាំវីតាមីន C ឲ្យកូនញ៉ាំហើយ ។ វីតាមីន C ត្រូវបានគេដឹងថា ជួយបន្ថយការរលាក ប្រ ឆាំងការបង្ករោគ និងបន្ថយការកើតជំងឺផង ។ ប៉ុន្តែដោយសារតែរាងកាយមិនអាចរក្សាជីវជាតិ នេះក្នុងខ្លួនបាន ដូច្នេះពួកគេនៅតែត្រូវការវីតាមីន C ជាប់ ហើយអ្នកអាចរកបានយ៉ាងស្រួល ក្នុងអាហារជូរៗ ។

គេង ៖ ប្រព័ន្ធភាពស៊ាំរបស់កូនក្មេងអាចនឹងចុះខ្សោយបើសិនជាគេគេងមិនបានគ្រប់គ្រាន់ ទេ ។ រាងកាយមនុស្សយើងត្រូវការសម្រាកដើម្បីកាន់តែមានភាពរឹងមាំ និងសុខភាពល្អ ។ តែបើ គេងមិនឆ្អែត វានឹងនាំឲ្យក្មេងងាយនឹងឆ្លងជំងឺច្រើនណាស់ ។ យកល្អគួរតែឲ្យកូនគេងឲ្យបាន យ៉ាងហោចណាស់ ៨ម៉ោងពេញដែរ ។

ទឹក ៖ ថ្វីបើរឿងនេះមិនមានការយកចិត្តទុកដាក់ច្រើនក៏ដោយ តែឪពុកម្តាយមួយចំនួនច្រើន តែឲ្យកូនខ្លួនញ៉ាំទឹកផ្លែឈើ ដែលរឿងនេះអាចបង្កគ្រោះថ្នាក់ជាងគ្រោះល្អ ។ ទឹកមិនត្រឹមតែ ជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ទេ តែក៏ជួយបំបាត់ជាតិពុលដែលរំខានដល់មុខងារប្រព័ន្ធ ភាពស៊ាំក្នុងការប្រឆាំងការបង្ករោគដែរ ។

ប្រូបាយអូទិច ៖ វិធីសាស្រ្តមួយផ្សេងទៀតក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំរបស់កូន គឺជំ រុញដល់តុល្យភាពបាក់តេរីល្អក្នុងពោះវៀន ។ វិធីមួយដ៏ល្អ គឺឲ្យគេញ៉ាំប្រូបាយអូទិចកាន់តែច្រើនតាមរយៈការញ៉ាំយ៉ាអួ ឬគីមឈី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ