ទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំជឿថា លោកបៃដិន ជាអ្នកឈ្នះ
សហរដ្ឋអាមេរិក ៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ROBERT O’BRIEN ថ្លែងកាលពីថ្ងៃទី១៦ វិច្ឆិកាថា ប្រធានាធិបតីសហរដ្ឋអាមេរិក នាពេលខាងមុខនឹងជាលោកចូបៃដិន…
សហរដ្ឋអាមេរិក ៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ROBERT O’BRIEN ថ្លែងកាលពីថ្ងៃទី១៦ វិច្ឆិកាថា ប្រធានាធិបតីសហរដ្ឋអាមេរិក នាពេលខាងមុខនឹងជាលោកចូបៃដិន…
សហរដ្ឋអាមេរិក ៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ROBERT O’BRIEN ថ្លែងកាល
ពីថ្ងៃទី១៦ វិច្ឆិកាថា ប្រធានាធិបតីសហរដ្ឋអាមេរិក នាពេលខាងមុខនឹងជាលោកចូបៃដិន ។ លោកបានសន្យាធានាការផ្ទេរការងារដោយសន្សឹមៗជាមួយក្រុមថ្មី ។
ក្នុងវេទិកាសន្តិសុខ GLOBAL SECURITYFORUM តាមអនឡាញនាឆ្នាំនេះលោក ROBERT O’BRIEN និយាយថា លោកបៃដិន និងលោកស្រីហារ៉ារីសជាអ្នកឈ្នះក្នុងការបោះឆ្នោត ហើយនោះជាការពិត ហើយសូមជឿចុះថា យើងនឹងធានាការផ្ទេរការងារដោយវិជ្ជាជីវៈបំផុតក្នុងក្រុមប្រឹក្សាសន្តិសុខជាតិហើយនោះពុំមានការសង្ស័យឡើយ ។ ប្រសិនបើមានរដ្ឋបាលថ្មី នោះគេត្រូវការពេលវេលាបន្តិចទៀត ដើម្បីបង្កើតនិងអនុវត្តកម្មវិធីរបស់ខ្លួន ។
ទីប្រឹក្សាសន្តិសុខជាតិរូបនោះបន្តថា យើងបានឆ្លងកាត់សាក្សីហើយយើងនឹងមានការផ្ទេរអំណាចដោយជោគជ័យនិងដោយសន្តិវិធី ក៏ទោះបីក្នុងដំណាក់កាលច្របូកច្របល់បំផុតមួយក៏ដោយ ។
លោកដូណាល់ ត្រាំ នៅតែបដិសេធមិនព្រមទទួលស្គាល់បរាជ័យរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតី ប្រឈមមុខជាមួយលោកបៃដិន ដែលប្រកាសថាជាអ្នកឈ្នះដោយបណ្ដាសារព័ត៌មានអាមេរិក កាលពីថ្ងៃទី៧ វិច្ឆិកា ៤ថ្ងៃក្រោយការបោះឆ្នោត ៕
ចែករំលែកព័តមាននេះ