ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ទី​ហ្វុ​ង «​វ៉ា​ម​កូ» ​វាយប្រហារ​ហ្វ៊ី​លី​ពីន ​​នាំ​ឲ្យ​ស្ទះ​មួយ​ផ្អែក​នៃ​ក្រុង​ម៉ានីល

3 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​ វ៉ា​ម​កូ​ «VAMMCO» អម​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា លើ​កោះ​សំខាន់​លូ​ហ្សុ​ង​របស់​ហ្វ៊ី​លី​ពី​ន ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​​បាត់​បង់​ជីវិត ​និង​ធ្វើ​ឲ្យ​ស្ទះ​នៅ​តាម​កន្លែង​ខ្លះ​នៃក្រុង​ម៉ានីល…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​ វ៉ា​ម​កូ​ «VAMMCO» អម​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​វាយ
ប្រហារ​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា លើ​កោះ​សំខាន់​លូ​ហ្សុ​ង​របស់​ហ្វ៊ី​លី​ពី​ន ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​​បាត់​បង់​ជីវិត ​និង​ធ្វើ​ឲ្យ​ស្ទះ​នៅ​តាម​កន្លែង​ខ្លះ​នៃក្រុង​ម៉ានីល ដែល​ប្រជាជន​រង់ចាំ​ការ​ជួយ​សង្គ្រោះតាម​នាវា​ប្រឈម​មុខ​នឹង​ទឹក​ដែល​ជន់​ឡើង​ដ៏​ខ្ពស់ ។

វ៉ា​ម​កូ​ជា​ព្យុះ​ទី​២១ ​នា​ឆ្នាំ​នេះ ​នៅ​ហ្វ៊ី​លី​ពី​ន បន្ទាប់​ពី​ព្យុះ​ឈ្មោះ ​ហ្គោ​នី «GONI» ដែល​​ផ្តាច់​ជីវិត​មនុស្ស​មនុស្ស​យ៉ាងតិច​២៥​នាក់ និង​បំផ្លាញ​ផ្ទះសម្បែង​ច្រើន​ពាន់​ខ្នង​ក្នុង​ខែ​នេះ ។ ការ​ហោះ​ហើរ​របស់​យន្តហោះ​ និង​ការ​ដឹក​ជញ្ជូន​សាធារណៈ​សំខាន់​ៗ​ក្នុង​ទីក្រុង​ម៉ានីល​បាន​ត្រូវ​ផ្អាក ។

រដ្ឋាភិបាល​បានផ្អាក​ការងារ​របស់​ខ្លួន ហើយ​បណ្ដា​ទីផ្សារ​ហិរញ្ញវត្ថុ​បាន​ត្រូវ​បិទ ។ ព្យុះ​ទី​ហ្វុ​ង​នោះ​ដែល​ចុះ​ថមថយ​កម្លាំង​ពេលបោកបក់​ឆ្លងកាត់​កោះ​សំខាន់​របស់​ហ្វ៊ី​លី​ពី​ន ពេល​នេះ​កំពុង​តម្រង់​មក​កាន់​ប្រទេស​វៀតណាម ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ