ការឆ្លងរាលដាលនៃវីរុស COVID-19 ៖ យោងតាមតុល្យការរបស់រ៉យទ័រផ្អែកលើប្រភពផ្លូវការនានាថា ចំនួនអ្នកបាត់បង់ជីវិតដោយសារវីរុស COVID-19 គិតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ មានលើសពី៣០០.០០០នាក់ហើយនៅអឺរ៉ុប។
ជិត១ភាគ៤នៃចំនួនអ្នកបាត់បង់ជីវិតដោយសារវីវុសនោះលើពិភពលោកទាំងជាង១,២លាននាក់ គឺនៅក្នុងទ្វីបអឺរ៉ុប ខណៈអឺរ៉ុបតំណាងឲ្យតែ១០% នៃចំនួនប្រជាជនសរុបលើពិភពលោក។ លើពិភពលោកចំនួនអ្នកឆ្លងវីរុសនោះ មកដល់ថ្ងៃទី១០ វិច្ឆិកា មានដល់ជាង៥១,៤លាននាក់ និងអ្នកបាត់បង់ជីវិតជាង១,២៧លាននាក់។
ប្រទេសបារាំងចំនួនអ្នកឆ្លងវីរុសនេះបានកើនដល់ជាង១,៨២លាននាក់ហើយអ្នកបាត់បង់ជីវិតកើនដល់៤២.២០៧នាក់។ រុស្ស៊ីចំនួនអ្នកឆ្លងកើនដល់ជាង១,៨២លាននាក់ អ្នកបាត់បង់ជីវិត៣១.១៦១នាក់។ អេស្ប៉ាញចំនួនអ្នកឆ្លងកើនដល់សរុប១.៣៩៨.៦១៣នាក់ និងអ្នកបាត់បង់ជីវិតឡើងដល់៣៩.៧៥៦នាក់។
ប្រទេសអង់គ្លេសនាថ្ងៃទី១០ វិច្ឆិកា កត់សម្គាល់ឃើញអ្នកបាត់បង់ជីវិតថ្មី៥៣២នាក់ ហើយអ្នកឆ្លងថ្មីមាន២០.៤១២នាក់២៤ម៉ោងចុងក្រោយនេះ។ អ៊ីតាលីមានអ្នកឆ្លងថ្មីនាថ្ងៃទី១០វិច្ឆិកាដល់៣៥.០៩៨នាក់ ២៤ម៉ោងចុងក្រោយនេះ នាំឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់៩៩៥.៤៦៣នាក់និងអ្នកបាត់បង់ជីវិត៤២.៣៣០នាក់៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ