ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះជាខួប១៧ឆ្នាំ «របាំព្រះរាជទ្រព្យ»បានចុះក្នុង​បញ្ជី​ជាសម្បត្តិបេតិកភណ្ឌវប្បធម៌​អរូបី

4 ឆ្នាំ មុន
  • ភ្នំពេញ

 រាជធានីភ្នំពេញ ៖ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ អង្គការ UNESCOកាលពីនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ។ ថ្ងៃទី៧…

 រាជធានីភ្នំពេញ ៖ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ អង្គការ UNESCOកាលពីនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ។ ថ្ងៃទី៧ ខែវិច្ឆិកានេះ គឺជាខួបទី១៧ឆ្នាំហើយដែលកម្ពុជាបានចុះបញ្ជី «របាំព្រះរាជទ្រព្យ» គឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ដែលបានថែរក្សានាដកម្មបុរាណមួយនេះអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើង នៅក្នុងទំព័រហ្វេសប៊ុកសម្តេចថា របាំក្បាច់ខ្មែរបុរាណ ឬរបាំព្រះរាជទ្រព្យនេះមានភាពល្បីល្បាញដែលមានកាយវិកាទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ ។ របាំព្រះរាជទ្រព្យរបាំក្បាច់បុរាណខ្មែរជាប្រភេទរបាំដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ ។

ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈវិញបានបង្ហាញថា ដើម្បីចូលរួមអបអរសាទរ ខួប១៧ឆ្នាំនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ គ្រឹះស្ថានបោះពុម្ពផ្សាយម្លូព្រៃ សូមជូនស្នាដៃប្រវត្តិសាស្ត្រមួយរបស់ លោក ហ្សក ហ្រ្គោលីយេ ស្តីពីជីវិតរស់នៅ ប្រវត្តិតស៊ូ និងដំណើរឆ្លងកាត់របស់នារីរបាំកម្ពុជានាសម័យចតុមុខ និងសម័យអង្គរ ។ ស្នាដៃនេះប្រែសម្រួល និងចងក្រងដោយ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នឹងបង្ហាញខ្លួនក្នុងពិព័រណ៍សៀភៅ នាថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ