ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែងស្រីស្អាត មាន សូនីតា ជួបរឿងនឹកស្មានមិនដល់ក្នុងជីវិតរហូតញ័រជើងកណ្តាលទន្លេ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆាកជីវិត​របស់​មនុស្សលោក​តែងតែ​ជួប​រឿង​ល្អ ឬ​សប្បាយ ឬ​ទុក្ខសោក និង​រឿង​ខ្លះ​ដែល​នឹក​ស្មាន​មិន​ដល់​រហូត​ធ្វើ​ឱ្យ​យើង​ចង​ចាំ​ក្នុង​ជីវិត​របស់​យើង ។ តួយ៉ាង តារា​សម្តែង​ស្រី ដែល​មាន​រូប​សម្រស់​ស្រស់​សោភា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆាកជីវិត​របស់​មនុស្សលោក​តែងតែ​ជួប​រឿង​ល្អ ឬ​សប្បាយ ឬ​ទុក្ខសោក និង​រឿង​ខ្លះ​ដែល​នឹក​ស្មាន​មិន​ដល់​រហូត​ធ្វើ​ឱ្យ​យើង​ចង​ចាំ​ក្នុង​ជីវិត​របស់​យើង ។

តួយ៉ាង តារា​សម្តែង​ស្រី ដែល​មាន​រូប​សម្រស់​ស្រស់​សោភា និង​មាន​រហ័ស​នាម​ថា «​រាជ​នី​ក្រមា​» ថ្មី​ៗ​នេះ​ក៏​ជួប​រឿង​មួយ​រហូត​កញ្ញា​ទម្លាយ​អារម្មណ៍​ថា នាង​ភ័យ​ឡើង​ញ័រ​ជើង​កណ្តាលទន្លេ ។ តើ​ស្រី​ស្អាត​រូប​នេះ មានរឿង​អ្វី និង​ជួប​រឿង​អ្វីខ្លះ​ដែរ?

ប្រាកដ​ណាស់ ពិតជា​ប្លែក​ទាក់ទាញ​ចិត្ត​មហាជន​ណាស់ តារា​សម្តែង​ស្រី មាន សូ​នី​តា ជួយ​ផ្សព្វផ្សាយ​ទូកង​ខ្មែរ​អម​ជាមួយ​សម្លៀក​បំពាក់​យ៉ាង​ស្រស់​សោភា តែ​អ្វី​នឹក​ស្មាន​មិន​ដល់​នោះ​កញ្ញា​បង្ហាញ​អារម្មណ៍​ញាប់​ញ័រ​ថា « នេះ​ជា​លើក​ទី​១​ហើយ ដែល​កញ្ញា​ញ័រ​ជើង​បែប​នេះ​»​។

ជា​ការ​ពិត កញ្ញា មាន សូ​នី​តា តែងតែ​ជួយ​ផ្សព្វ​ប្រពៃណី​វប្បធម៌​ខ្មែរ ដូច​ជា កាលពី​កន្លង​ទៅ កញ្ញា​ចំណាយពេល​ជួយ​ផ្សព្វផ្សាយ​ពី​ទេសចរ​នៅ​តាម​តំបន់​មួយ​ចំនួន​អោយ​បរទេស​បាន​ស្គាល់ ពោល​តាម​រយៈ​ការ​ផ្សព្វផ្សាយ​កាលពី​កន្លង​ទៅ​កញ្ញា​បង្ហើប​ចំណាយ​ថវិកា​អស់​ច្រើន​គួរ​ស​ម្យ ។ កាលពី​ពេល​ថ្មី​ៗ​នេះ មាន សូ​នី​តា បាន​លើក​ឡើង​ក្នុង​ការ​បណ្តាញ​សង្គម​ជាមួយ​រូបភាព​ប៉ុន្មាន​សន្លឹក​ភ្ជាប់​ទូកង​ខ្មែរ​ថា « ញ័រ​ជើង ហើយ​ក៏​ជា​ប្លង់​មួយ​ដែល​ពិបាក​ថត​ជាងគេ តែ​យ៉ាងណា យើង​ក៏​បាន​ជោគជ័យ​ក្នុង​សម្តែង​ធ្វើ​ជា​មិន​ភ័យ​បាន​សម្រេច​» ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នៃ​សារព័ត៌មាន​កោះសន្តិភាព កញ្ញា មាន សូ​នី​តា បាន​បង្ហើប​ថា មូលហេតុ​អ្វី​កញ្ញា​ញ័រ​ជើង​ខ្លាំង​នោះ គឺ​តាម​រយៈ​ឈុត​មួយ​នេះ កញ្ញា​ថត​កណ្តាលទន្លេ ពោល​មើលទៅ​ខាង​ណា​ក៏​ទឹក ពោល គឺ​សាគរ​ដ៏​ធំ​ល្វឹងល្វើយ ខណៈ​ពេល​ដែល​កៀក​ដល់​ថ្ងៃ​រៀបចំ​ពិធីបុណ្យ​អ៊ំ​ទូក អកអំបុក និង​សំពះ​ព្រះ​ខែ ជិត​ចូល​មក​ដល់​នា​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​នេះ ដូច្នេះ​រាជ​នី​ក្រមា បង្ហាញ​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ពិធីបុណ្យ​ជាតិ​ប្រណាំង​ទូកង​ខ្មែរ ។

ចំពោះ​ការ​ថត​បង្ហាញ​ពី​ទូកង​ខ្មែរ​នេះ កញ្ញា​ថា វា​មិន​ងាយស្រួល​នោះ​ទេ ដោយ​ថ្ងៃ​នោះ​មេឃ​ក៏​មិនសូវ​អំ​ណាយ​ផល ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​ដឹកនាំ​ដោយ​ខ្លួនឯង​ទៀត​នោះ ។ កញ្ញា មាន សូ​នី​តា ថា ការ​ថត​ពី​ទូកង​នេះ គឺ​ចង់​ភ្ញៀវ​បរទេស​បានឃើញ​នោះ​សិល្បៈ​វប្បធម៌​ខ្មែរ ជា​ពិសេស គឺ​កញ្ញា​ចង់​ឃើញ​ភ្ញៀវ​បរទេស​ចូលរួម​អោយ​បាន​ច្រើន​កុះករ ក្នុង​ឪ​កាស​ពិធីបុណ្យ​អ៊ុំ​ទូក​ដែល​នឹង​ប្រព្រឹត្តិ ទៅ​នៅ​ថ្ងៃ​ទី​១៤ ១៥ និង​១៦ វិច្ឆិកា ២០២៤ ។

កញ្ញា មាន សូ​នី​តា បង្ហោះ​ថា កាលពី​កន្លង​ទៅ​កញ្ញា​ថត​ចំនួន​៤​ទីតាំង ដែល​ពិតជា​លំបាក​ខ្លាំង​ចំពោះ​រូប​កញ្ញា​ក្នុង​នោះ​មាន​ដូច​ជា នៅ​ខេត្តព្រៃវែង នៅ​ខាង​កោះដាច់ និង​ទីតាំង​មួយ​ចំនួន​ទៀត ។ ក្នុង​ការ​ថត​កញ្ញា​ថា ជួប​ឧបសគ្គ​ច្រើន ទោះ​កញ្ញា​ចេះ​ហែល​ទឹក​ក៏​ពិតមែន តែ​ក៏​ពិបាក​ដែរ ព្រោះ​បើ​តាម​គ្រូ​ប​ង្ហឹ​ក​របស់​កញ្ញា​បាន​បង្ហើប​ប្រាប់​នោះ គឺ​មាន​ខ្យល់​ខ្លាំង ដូច្នេះ​ទោះ​ហែល​ទឹក​ក៏​ពិបាក​នោះ ពោល​ការ​ថត​មួយ​ចំណាយ​ច្រើន​ក្នុង​ការ​ថត តែ​កញ្ញា​មិន​បោះបង់​ចោល​នោះ​ឡើយ ។

ស្រី​ស្រស់​មាន សូ​នី​តា ដែល​មាន​សម្រង់​វង្ស​ភ័ក្ត្រ​ពេញ​ដោយ​មន្ត​ស្នេហ៍ បាន​ថ្លែង​បន្ត​ថា បើ​ងាក​មក​ទូកង​នេះ គឺជា​ឧបសគ្គ​មួយទៀត ខណៈ​ពេល​ទូក​នេះ​វា​តូច​មែនទែន តូច​ជាង​ទូក​ធម្មតា ពោល​ហាត់​សមតែ​បន្តិច​ប៉ុណ្ណោះ តែ​កញ្ញា​អាច​ធ្វើ​វា​ទៅ​បាន ដោយ​នេះ​ជា​លើក​ទី​១​ធ្វើ​អោយ​កញ្ញា​ជ័រ​ជើង​លើក​កណ្តាលទន្លេ ។

ជា​ចុង​ក្រោយ កញ្ញា​មាន សូ​នី​តា មិន​មាន​អ្វី​ច្រើន​ទេ ចំពោះ​ការ​ថត​នេះ ពោល​កញ្ញា​គ្រាន់តែ​ចង់​ផ្សព្វផ្សាយ​ពិធីបុណ្យ​អ៊ុំ​ទូក ដើម្បី​អោយ​ភ្ញៀវ​ទេសចរ​បរទេស​មានការ​ចាប់អារម្មណ៍ និង​ចូលរួម​ទស្សនា​អោយ​បាន​ច្រើន​កោះ​ករ​ក្នុង​រយៈពេល ៣​ថ្ងៃនេះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ