ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក់ ថិតរដ្ឋា សម្តែងការហួសចិត្តក្រោយឃើញបុរសម្នាក់និយាយបន្ទាបតម្លៃស្វាមី

1 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង​អ្នក​នាង យក់ ថិ​តរ​ដ្ឋា បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​បានឃើញ​បុរស​ម្នាក់​ចេញ​វី​ដេ​អូ​ខ្លី​មួយ ដោយ​និយាយ​បែប​បន្ទាប​តម្លៃ​របស់​ស្វាមី​នាង គឺ​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត ។…

តារាចម្រៀង​អ្នក​នាង យក់ ថិ​តរ​ដ្ឋា បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​បានឃើញ​បុរស​ម្នាក់​ចេញ​វី​ដេ​អូ​ខ្លី​មួយ ដោយ​និយាយ​បែប​បន្ទាប​តម្លៃ​របស់​ស្វាមី​នាង គឺ​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត ។

តារាចម្រៀង​រូប​នេះ​បាន​បញ្ចេញ​វី​ដេ​អូ​ពី​បុរស​ខាងលើ​តាម​បណ្តាញ​សង្គម​ដោយ​ក្នុង​នោះ​វី​ដេ​អូ​បុរស​រូប​នោះ​បាន​និយាយ​ថា លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត សមត្ថភាព​សិល្បៈ​នៅ​មាន​កម្រិត​នៅឡើយ ទាំង​លើ​ផ្នែក​សម្តែង និង​ច្រៀង ហើយ​អ្នកសិល្បៈ​ជំនាន់​លោក (​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត​) គឺ​ចូល​តាម​ខ្សែ ។

ក្រោយ​ឃើញ​ការ​លើក​ឡើង​ពី​បុរស​ខាងលើ​នេះ​ក្នុង​នាម​ជា​ភរិយា អ្នក​នាង យក់ ថិ​តរ​ដ្ឋា បាន​សម្តែង​ការ​ហួសចិត្ត ត្បិត​បុរស​រូប​នេះ​បាន​បញ្ចេញ​រូបថត​ជាមួយ​ស្វាមី​នាង ហើយ​បែរជា​និយាយ​បង្អាប់​តម្លៃ​ប្តី​ខ្លួន​ទៅ​វិញ ។ នាង​បាន​លើក​ឡើង​ថា ខ្ញុំ​ពិតជា​មិន​ចង់​និយាយ​តវ៉ា​អី​ច្រើន​ជាមួយ​គាត់​ពិតមែន តែ​ពេល​ប្អូន​ៗ​នឹង​Fan Fan ផ្ញើរ​មក​ខ្ញុំ​ហើយ​ខ្ញុំ​បាន​មើល​វី​ដេ​អូ​របស់​គាត់​ហើយ ខ្ញុំ​ពិតជា​ទើស​ត្រចៀក​នឹង​ចង់​និយាយ​អោយ​បងប្អូន​បានដឹង​បន្តិច​ទៅ ! ចាប​ង​ចា ខ្ញុំ​ក៏​ដឹង​ដែរ​បង ព្រោះ​រូប​នឹង​បង​ជា​អ្នក​សុំ​ថត​ជាមួយ​ប្តី​ខ្ញុំ​ពេល​ប្តី​ខ្ញុំ​គាត់​បាន​ទៅ​កាត់សក់​កន្លែង​គាត់​ពិតមែន បើ​ទោះជា​មនុស្ស​មិន​ដែល​ស្គាល់​សោះ​ក៏​ដោយ​ពួក​ខ្ញុំ​ជា​តារាចំរៀង​ចឹ​ង​ពួក​គាត់​សុំ​ថត​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ។

នាង​បញ្ជាក់​ថា ប្តី​ខ្ញុំ​គាត់​ឃើញ​បងប្រុស​ម្នាក់​នឹង​ចង់​ថត​ជាមួយ​គាត់​គាត់​ក៏​ជួយ​ចុច​ថត​អោយ​គាត់​ទៅ ហើយ​ប្តី​ខ្ញុំ​គាត់​ក៏​បាន​ផ្ញើរ​រូប​នឹង​មក​អោយ​ខ្ញុំ​បាន​មើល​ដែរ ! ប៉ុន្តែ​ខ្ញុំ​ពិតជា​អត់​យល់​ពី​ចេតនា​របស់​គាត់​ថា ហេតុ​អី​បានជា​សុំ​គេ​ថត​ជាមួយ​ហើយ ទៅ​ជា​យក​រូបគេ​មក​និយាយ​បែប​ឡកឡឺយ​បន្ទាប​តម្លៃ​គេ​ទៅ​វិញ ។ សុំ​សរសើរ​គាត់​អាច​ធ្វើ​រូប​នឹង​យូរ​ឆ្នាំ​ដែរ​ហើយ​បងប្អូន​ធ្វើ​ជា​មនុស្ស​កុំ​និយាយ​អាក្រក់​បន្ទោស​បង្អាប់​ពី​គេ ដើម្បី​តែ​ផលប្រយោជន៍​ខ្លួនឯង​ណា​បងប្រុស ! ខ្ញុំ​ក៏​សូម​មិន​តប​ជាមួយ​គាត់​ទៀត​ដែរ គ្រាន់តែ​ខ្ញុំ​និយាយ​នេះ​មិន​ចង់អោយ​បងប្អូន​នឹង fan fan របស់ខ្ញុំ​នឹង​ប្តី​របស់ខ្ញុំ មានការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ អរគុណ​បងប្អូន​អ៊ុំ​ពូ​មីង​ទាំងអស់​ដែល​បាន​ស្រលាញ់​នឹង​គាំទ្រ​មក​ដល់​ខ្ញុំ​នឹង​ស្វាមី​ព្រមទាំង​កូន​ៗ​របស់ខ្ញុំ​ទាំង​ពីរ ។

ដោយឡែក​សម្រាប់ លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត ក៏​បាន​ចេញ​ជា​វី​ដេ​អូ​ឆ្លើយ​តប​ទៅ​កាន់​បុរស​ខាង​នេះ​ដែរ ដោយ​លោក​គូសបញ្ជាក់​ថា ស​ម្រ​ប់​រូប​លោក គឺ​លោក​មិន​អាច​កំណត់​ដោយ​ខ្លួនឯង​ទេ​ថា លោក​ជា​អ្នកសិល្បៈ​ពេញលេញ ឬ​មិន​ពេញលេញ​ដោយ​ការ​កំណត់​មួយ​នេះ គឺ​អាស្រ័យ​លើ​ទស្សនិកជន ។

បើ​តាម​តារាចម្រៀង​រូប​នេះ ករណី​ការ​និយាយ​រិះគន់​ខាងលើ​នេះ លោក​អាច​ទទួលយក​ប្រសិនបើ​គាត់​ជា​សាស្ត្រាចារ្យ ឬ​ក៏​រៀមច្បង​សិល្បៈ ប៉ុន្តែ​គាត់​មិនដឹង​ចេញពី​កន្លែង​ណា​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ