ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់សិល្បៈមួយរយៈ ! សាឡាត់ ស្រីឡាង ទម្លាយរឿងជាប់ផុងបំណុលកំពុងព្យាយាមដោះស្រាយ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សាឡា​ត់ ស្រី​ឡា​ង បាន​ចេញ​មុខ​ទម្លាយ​ឥត​លាក់លៀម​ពាក់ព័ន្ធ​បញ្ហា​ផ្ទាល់ខ្លួន ពី​ការ​ផុងខ្លួន​ក្នុង​បំណុល ដែល​នាង​កំពុង​ព្យាយាម​ដោះស្រាយ​បន្ទាប់​ពី​តារា​ស្រី​រូប​នេះ​ស្ងប់ស្ងាត់​សិល្បៈ​មួយ​រយៈ ។ តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ពី​ដើមហេតុ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សាឡា​ត់ ស្រី​ឡា​ង បាន​ចេញ​មុខ​ទម្លាយ​ឥត​លាក់លៀម​ពាក់ព័ន្ធ​បញ្ហា​ផ្ទាល់ខ្លួន ពី​ការ​ផុងខ្លួន​ក្នុង​បំណុល ដែល​នាង​កំពុង​ព្យាយាម​ដោះស្រាយ​បន្ទាប់​ពី​តារា​ស្រី​រូប​នេះ​ស្ងប់ស្ងាត់​សិល្បៈ​មួយ​រយៈ ។

តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ពី​ដើមហេតុ ដែល​នាំ​អោយ​នាង​ជាប់ផុង​នឹង​បំណុល គឺ​បណ្តាល​មក​ការ​រកស៊ី​ខាត និង​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត ។ តាម​រយៈ​សំ​ណេ​រ​បង្ហោះ​តាម​បណ្តាញ​សង្គម​តារា​រូប​នេះ​បាន​លើក​ឡើង​ថា ខ្ញុំ​សាឡា​ត់ ស្រី​ឡា​ង មួយ​រយ​:​នេះ ខ្ញុំ​ពិតជា​មាន​បញ្ហា​រឿង​បំណុល​មែន បញ្ហា​ខាត​រឿង​បើកហាង​រកស៊ី ហើយនឹង​បញ្ហា​ផ្សេង​ច្រើន​ទៀត ។

នាង​បញ្ជាក់​ថា កន្លង​មកនេះ​ខ្ញុំ​ពិតជា​ព្យាយាម​ក្នុង​ការ​រក​ដំណោះស្រាយ​ក្នុង​បញ្ហា​ទាំងអស់​នឹង​ខ្ញុំ​មិន​គេចវេស​ទេ តែ​ខ្ញុំ​សូម​ពេល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​នឹង​មែន (​ម្ចាស់បំណុល​ខ្លះ​ខ្ញុំ​បាន​ដោះស្រាយ​ជូន​បាន​ខ្លះ នឹង​ខ្លះ​ទៀត​គឺ​នៅ​) ។ ខ្ញុំ​ពិតជា​សូមទោស​ដែល​យឺត​យាវ ដោយសារ​បញ្ហា​មក​ជា​បន្តបន្ទាប់ ។ ខ្ញុំ​ពិតជា​អរគុណ​ដល់​បង​ៗ​ដែល​គាត់​យោល​យល់​នឹង​ទុក​ពេល​អោយ​ខ្ញុំ​ដោះស្រាយ អរគុណ​ដល់​បង​ៗ​ដែល​ផ្តល់​ការងារ​ដល់​ខ្ញុំ ដើម្បី​អោយ​បាន​ចំណូល​យក​មក​ដោះស្រាយ ។

ជា​ចុង​ក្រោយ សូមកុំ​ឆាប់​ទុកចិត្ត​លើ​មនុស្ស​ខុស គឺ​ពិបាក​កែ​ណាស់ ខាត​ទាំង​លុយ បាត់​ទាំង​កិត្តិយស ហើយ​បាក់​ទាំង​ទឹកចិត្ត បំណុល គឺ​ខ្ញុំ​ទទួល​ហើយ​ក៏​មិន​គេចវេស​ដែរ ។

ជា​ការ​កត់សម្គាល់ ការ​ទម្លាយ​រឿងរ៉ាវ​ជាប់បំណុលគេ​ពី​តារា​សម្តែង សាឡា​ត់ ស្រី​ឡា​ង នា​ពេល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កាល​ពេល​ថ្មី​ៗ​នេះ មាន​គណនី​នារី​ម្នាក់​ដែល​មានឈ្មោះ​ថា លី ចាន់​វ​ត្តី បាន​បង្ហោះ​សារ​ដាក់​ចំ​ៗ​ទៅ​លើ​តារា​ស្រី​រូប​នេះ​ពី​ការ​ខ្ចី​លុយ ហើយ​គេចវេស​មិន​ព្រម​សង​តាម​ការ​សន្យា ។

ម្ចាស់​គណនេយ្យ​ខាងលើ​នេះ​សរសេរ​ថា « ខ្ចី​លុយ​យប់​ថ្ងៃ​ទី 27.07.2024 សន្យា​២​ថ្ងៃ​សង កុហក​ខ្ញុំ​ថ្ងៃនេះ​ថ្ងៃ​នោះ​រហូត ពេល​នេះ​ជិត​២​ខែ​លុយ​ប៉ុណ្ណឹង​សោះ​ធ្វើ​អោយ​ថោក​ខ្លួន​ដែរ​» ។

បន្ថែម​ពី​នេះ​ស្រី​ស្អាត​រូប​នេះ​កុហក​បង្វិល​ក្បាល​ខ្ញុំ​ណាស់​២​ខែ​នេះ ខ្ញុំ​ខូច​អារម្មណ៍​អី​ខ្លះ? ខ្ញុំ​ខាត​ការងារ​ស្អី​ខ្លះ? ។ ដោយសារ​អារម្មណ៍​ធុញ​នឹង​លេស​អ្នកឯង? ដល់​ការ​អត់ធ្មត់​មាន​ដែន​កំណត់ ខ្ញុំ​បង្ហាញ​ទើប​អ្នកឯង​មក​សង​ខ្ញុំ​ដូចនេះ​លុយ 200$ វា​មិន​សក្តិ​សម​នឹង​ការ​ដែល​ខ្ញុំ​វា​ខូច​២​ខែ​នេះ​ទេ ហើយ​មិនមែន​ខ្ញុំ​មិន​ប្រាប់​ទេ ខ្ញុំ​ព្រមាន​២​ដង​ហើយ តែ​អ្នកឯង​នៅ​បំពាន ។ នេះ​ជា​មេរៀន​ទៅ​ដល់​អ្នក​លេស 100​ជំពូក ដែល​ខ្ចី​គេ​មិន​ចង់​សង​ថា ខ្ញុំ​ហ៊ាន​និយាយ​ខ្ញុំ​ហ៊ាន​ធ្វើ ។

យ៉ាងណា ក្រោយ​ឃើញ​ការ​បង្ហោះ​ខាងលើ​នេះ តារា​សម្តែង សាឡា​ត់ ស្រី​ឡា​ង បាន​ក៏​ចេញ​មុខ​ទូទាត់​ប្រាក់​ចំនួន​២០០​ដុល្លារ​ដោយ​ភ្ជាប់ និង​ការ​រៀបរាប់​ថា​«​បងប្អូន​ប្រាកដជា​បានឃើញ​ការ​ផុស​របស់​បងស្រី Ly Chanvatey ហើយ​បញ្ហា​ដែល​កើតឡើង គឺ​ខ្ញុំ​ពិតជា​ទទួល​នូវ​កំហុស​មិន​បាន​គេចវេស​ទេ ហើយ​បង​របស់ខ្ញុំ​គាត់​ក៏​បាន​ជួយ​ដោះស្រាយ​ទូទាត់​សង​នូវ​ប្រាក់​ដែល​បាន​ខ្ចី​ពី​គាត់​តាំងពី​ម្សិលមិញ ហើយ​ខ្ញុំ​ក៏​ព្យាយាម​ក្នុង​ការ​ទំនាក់ទំនង​ទៅ​គាត់​ដែល ខ្ញុំ​ពិតជា​សូមទោស​នៅ​កំហុស​នេះ​។ នាង​បញ្ជាក់​ថា មួយ​រយ​:​នេះ​បញ្ហា​មាន​ច្រើន​សម្រាប់​ខ្ញុំ ដែល​មិន​អាច​នឹង​និយាយ​បាន​ខ្ញុំ​បាន​ទូរ​ទាត់​រួចរាល់​សង្ឃឹមថា​បងស្រី​នឹង​បញ្ចប់រឿង​ត្រឹម​នឹង​ហើយ​ខ្ញុំ​ពិតជា​សូមទោស​នៅ​កំហុស​មួយ​នេះ​ពិតមែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ