ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល ! សួន ចន្ថា ទម្លាយរូបភាពស្វាមីធ្លាក់ខ្លួនឈឺធ្ងន់ក្នុងស្ថានភាពស្គមស្គាំងគួរឱ្យអាសូរ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​គេ​បានឃើញ​រូបភាព​មួយ​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​តារាចម្រៀង​ជើង​ចាស់ អ្នក​នាង សួន ច​ន្ថា បង្ហាញ​ពី​ស្ថានភាព​របស់​ស្វាមី​ធ្លាក់ខ្លួន​ស្គមស្គាំង​ខ្លាំង​ដោយសារ​ញាំញី​ជំងឺ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ។…

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​គេ​បានឃើញ​រូបភាព​មួយ​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​តារាចម្រៀង​ជើង​ចាស់ អ្នក​នាង សួន ច​ន្ថា បង្ហាញ​ពី​ស្ថានភាព​របស់​ស្វាមី​ធ្លាក់ខ្លួន​ស្គមស្គាំង​ខ្លាំង​ដោយសារ​ញាំញី​ជំងឺ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ។

ស្ថិត​ក្នុង​ស្ថានភាព​ដេក​នៅ​តែ​មួយ​កន្លែង​ស្វាមី​របស់​អ្នក​នាង សួន ច​ន្ថា បាន​ធ្លាក់ខ្លួន​ស្គម​ខ្លាំង​ក្នុង​ពេល​ដែល​គេ​ដឹង​ថា ស្វាមី​របស់​អ្នក​នាង​បាន​ពើបប្រទះ​នូវ​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម រហូត​ស្លា​.​ប់​មួយ​ចំហៀង​ខ្លួន ។

យ៉ាងណា​ក៏​ដោយ​បើ​ទោះបីជា​ស្វាមី​បាន​ធ្លាក់ខ្លួន​ឈឺ​ដល់​ដំណាក់កាល​នេះ​ក៏​ដោយ​ម្ចាស់​បទ «​កាម​ទេព​ស្នេហ៍​» អ្នក​នាង សួន ច​ន្ថា ក៏​នៅ​តែ​រក្សា​ជំហរ​ប្រឹងប្រែង​រក​ប្រាក់​សម្រាប់​ការ​មើលថែ និង​ព្យាបាល​ជំងឺ​ស្វាមី​ដោយ​មិន​លែងដៃ​បើ​ទោះបីជា​អ្នក​នាង​មានការ​លំបាក​ក៏​ដោយ ។

ជាមួយ​ការ​បង្ហោះ​រូបភាព​ស្វាមី​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជំងឺ​ធ្លាក់ខ្លួន​ស្គម​ខ្លាំង​លើ​បណ្តាញ​សង្គម អ្នក​នាង សួន ច​ន្ថា បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា ១២ ឆ្នាំ​មក​ហើយ ទោះ​លំបាក​ប៉ុណ្ណា​ក៏​ក្នុង​នាម​អូន​ជា​ប្រពន្ធ អូន​អំណត់​តស៊ូ​មើលថែ​បង​ជា​និច្ច ប្តី​សម្លាញ់ បើ​ទោះ​អូន​កំពុង​បំពេញការងារ​មែនពិត តែ​អូន​នៅ​តែ​គិតដល់​មនុស្ស​សំខាន់​របស់​អូន សូម​ទេវ​ព្តា​តាម​បីបាច់​ថែរក្សា​បង សូម​ឆាប់​ជា ។

យ៉ាងណា​ក្រោយ​ឃើញ​ការ​បង្ហោះ​ពី​តារាចម្រៀង​អ្នក​នាង សួន ច​ន្ថា នា​ពេល​នេះ គេ​បានឃើញ​មាន​មហាជន ជា​ពិសេស​មិត្តភក្តិ​ក្នុង​ចង្កោម​សិល្បៈ​ដូច​គ្នា​ជា​ច្រើន​បាន​ចូល​ធ្វើការ​ខ​មិន ដោយ​ម្នាក់​ៗ​សម្តែង​ការ​អាណិតអាសូរ និង​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នក​នាង ហើយ​ក៏​បាន​ជូនពរ​ឲ្យ​ស្វាមី​របស់​អ្នក​នាង​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ ស្វាមី​របស់​អ្នក​នាង សួន ច​ន្ថា ត្រូវ​បាន​គេ​ដឹង​ថា លោក​គឺជា​មន្ត្រី​នគរបាល​មួយ​រូប ដោយ​បច្ចុប្បន្ន​ចំណងអាពាហ៍ពិពាហ៍​របស់​អ្នក​នាង​ទទួល​កូន​ម្នាក់​ជា​ចំណងដៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ