ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះសង្ឃរា​វាយប្រហារ​តំបន់​អា​មេ​រិ​ក​កណ្ដាល ឆក់​យក​ជីវិត​​ច្រើន​សិប​​នាក់

3 ឆ្នាំ មុន

ប្រទេស​ហ្គា​តេ​ម៉ា​ឡា ៖ ការ​បោកបក់​នៃ​ព្យុះ​សង្ឃរា​ឈ្មោះ ETA បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់ខ្លាំង ​និង​ទឹក​ជំនន់​ធ្ងន់ធ្ងរ នៅ​អា​មេ​រិ​ក​កណ្ដាល ដោយ​ប្រែក្លាយ​វិ​ថី​ទាំងឡាយ​ទៅ​ជា​ព្រែក ​និង​ដោយ​​បាន​ឆក់​យក​ជីវិត​របស់​​មនុស្ស​ច្រើន​សិប​នាក់ ចំណែក​មនុស្ស​ច្រើន​សិប​នាក់​ទៀត​ត្រូវ​បាត់​ខ្លួន…

ប្រទេស​ហ្គា​តេ​ម៉ា​ឡា ៖ ការ​បោកបក់​នៃ​ព្យុះ​សង្ឃរា​ឈ្មោះ ETA បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់
ខ្លាំង ​និង​ទឹក​ជំនន់​ធ្ងន់ធ្ងរ នៅ​អា​មេ​រិ​ក​កណ្ដាល ដោយ​ប្រែក្លាយ​វិ​ថី​ទាំងឡាយ​ទៅ​ជា​ព្រែក ​និង​ដោយ​​បាន​ឆក់​យក​ជីវិត​របស់​​មនុស្ស​ច្រើន​សិប​នាក់ ចំណែក​មនុស្ស​ច្រើន​សិប​នាក់​ទៀត​ត្រូវ​បាត់​ខ្លួន ។

មនុស្ស​ជាង​៧០​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​ក្នុង​តំបន់នោះ​ដែល​មាន​ប្រទេស​ភាគច្រើន​ក្រីក្រ ។ មនុស្សច្រើន​រយ​នាក់​កំពុង​រង់ចាំ​ការ​ជួយ​សង្គ្រោះ ដោយពួក​គេ​មួយ​ចំ​នួនរ​ត់ទៅ​លើដំបូល​ផ្ទះ ។នៅ​ប្រទេសហ្គា​តេ​ម៉ា​ឡា ចំនួន​អ្នក​​បាត់​បង់​ជីវិត​មាន​ដល់​លើស​ពី​៥០នាក់​គិតដល់​ថ្ងៃ​ទី​៥ វិច្ឆិកា។

នេះ​បើ​តាម​ការ​អះអាងរបស់​ប្រធានាធិបតី​ហ្គា​តេ​ម៉ា​ឡា​លោក ALEJANDRO GIAMMATTEI ដែល​បន្ត​ថា ការបាក់​ដី​នានា​កើត​មាន​ក្នុង​ទីក្រុង SAN CRISTOBAL VERAPAZ ដោយ​កប់​ផ្ទះ​២៥​ខ្នង ។

នៅ​ប្រទេស​កូ​ស្ដា​រី​កា​មនុស្ស​យ៉ាងតិច​៧​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត ដោយសារ​ទឹកជំនន់​ពេល​ព្យុះ​វាយ​ប្រហារ ។ មួយ​ផ្នែក​នៃ​ប្រទេស​នី​កា​រ៉ា​ហ្គា ​និង​ហុង​ឌូ​រ៉ា​ស់ ខ្យល់​បាន​បោកបក់​កាត់ ​និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ជា​ច្រើន​ខ្នង ផ្លូវថ្នល់​នានា​និង​បណ្ដា​កំពង់​ផែ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ