អាល្លឺម៉ង់៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសអាល្លឺម៉ង់កំពុងបន្តសម្លឹងមើលឥរិយាបថរបស់ព្រះមហាក្សត្រថៃ ដែលមាននិន្នាការចំណាយពេលយូរនៅទីក្រុងបាវ៉ារៀ ប្រទេសអាល្លឺម៉ង់។ នេះបើ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។
លោក Maas បាននិយាយថា «យើងកំពុងតាមដានការគង់នៅរយៈពេលវែងនេះ។ យើងនឹងធ្វើសកម្មភាពឆ្លើយតបភ្លាមៗ ប្រសិនបើមានអ្វីដែលយើងវាយតម្លៃថាជាការខុសច្បាប់»។
នៅទីក្រុងបាងកកក្រុមអ្នកតវ៉ាបានដង្ហែទៅកាន់ស្ថានទូតអាល្លឺម៉ង់នៅថ្ងៃច័ន្ទ ដើម្បីបង្ហាញញត្តិមួយទៅកាន់ទីក្រុងប៊ែរឡាំង ដើម្បីស៊ើបអង្កេតពីការប្រើអំណាចរបស់ស្តេចនៅពេលដែលគង់នៅប្រទេសអាល្លឺម៉ង់។
រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា ពួកគេមិនអាចទទួលយកបានទេ ប្រសិនបើស្តេចថៃមកធ្វើនយោបាយគ្រប់គ្រងប្រទេសថៃពីចម្ងាយពីប្រទេសអាល្លឺម៉ង់៕
ចែករំលែកព័តមាននេះ