ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់​​ចូល​ប៉ុស្តិ៍​ប៉ូលិស ​រួច​ស្រែក​គំរាម​ថា «​នឹង​ស.ម្លា.ប់​ប៉ូលិស​ប៉ុស្តិ៍​​​ចោល​ទាំងអស់​»

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ មាន​បុរស​ម្នាក់​មិនដឹង​មាន​គំនុំ​រឿង​អ្វី ឬ​មាន​បញ្ហា​អ្វី​ទេ ស្រាប់តែ​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដើម​ឫស ស្ថិត​នៅ​ភូមិ​រលួស ឃុំ​ដើម​ឫស…

ខេត្ត​កណ្តាល ​៖ ​​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ មាន​បុរស​ម្នាក់​មិនដឹង​មាន​គំនុំ​រឿង​អ្វី ឬ​មាន​បញ្ហា​អ្វី​ទេ ស្រាប់តែ​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដើម​ឫស ស្ថិត​នៅ​ភូមិ​រលួស ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល រួច​ស្រែក​គំរាម​ថា «​អញ​នឹង​ស.ម្លា.ប់​ប៉ូលិស​ប៉ុស្តិ៍​ចោល​ទាំងអស់​»​។

យោង​តាម​របាយការណ៍​របស់​ប៉ូលិស​ស្រុក​កណ្តាលស្ទឹង​បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ខាត់ សុខា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ផ្ទុក​សារធាតុ​ញៀនផងដែរ​ ។

យោងតាម​ប្រភពខាងលើបាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​ឈ្មោះ ឡុ​ង មក​ឈប់​នៅ​ជិត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ដើម​ឫស រួច​ឈ្មោះ ឡុ​ង បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។ ចំណែក​ជនសង្ស័យ​បាន​ដើរ​សំដៅ​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស រួច​ស្រែក​​ជេរ​ឡូឡា​ថា «​អញ​នឹង​ស.ម្លា.ប់​ប៉ូលិស​ប៉ុស្តិ៍​ចោល​ទាំងអស់​» ។

យោងតាម​ប្រភពដដែលបាន​បន្ត​​ឱ្យ​ដឹង​បន្ត​ថា ភ្លាមៗ​នោះ កម្លាំង​ប៉ុស្តិ៍​នគរបាល​បាល​រដ្ឋបាល​ដើម​ឫស បាន​ចេញ​មក​សួរនាំ ហើយ​ជនសង្ស័យ​បាន​ស្រែកសួរ​ថា «​អាធា​រ៉ា មេ​ប៉ុស្តិ៍​វា​ទៅ​ណា អញ​ស.ម្លា.ប់​វា​ចោល​» រួច​ជនសង្ស័យ​ក៏​ស្ទុះ​ទៅ​វាយ​កញ្ចក់​ប៉ុស្តិ៍​បែក​អស់​ចំនួន​២​ផ្ទាំង និង​ស្រែ​កថា​ នឹង​ស.ម្លា.ប់​ប៉ូលិស​អោយ​ងាប់​ទាំងអស់ ។

ភ្លាម​នោះ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​ដើម​ឫស បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​តែ​ម្តង ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ