ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះកូ​វី​ដ​នៅ​ប្រេ​ស៊ី​ល​ផ្តាច់​ជីវិត​​មនុស្ស​​​លើស​ពី​១៥​ម៉ឺន​នាក់​ហើយ

4 ឆ្នាំ មុន

ប្រេ​ស៊ី​ល​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​សៅរ៍ បាន​រាយការណ៍​ថា មាន​អ្នក​ស្លាប់​ថ្មី​ដោយសារ​កូ​វី​ដ​១៩ ចំនួន ៥៥៩​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​របស់​ប្រទេស​កើនឡើង​ដល់…

ប្រេ​ស៊ី​ល​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​សៅរ៍ បាន​រាយការណ៍​ថា មាន​អ្នក​ស្លាប់​ថ្មី​ដោយសារ​កូ​វី​ដ​១៩ ចំនួន ៥៥៩​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​របស់​ប្រទេស​កើនឡើង​ដល់ ១៥០,១៩៨​នាក់​។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​ជាតិ​នៃ​នាយកដ្ឋាន​សុខាភិបាល​។

បន្ទាប់​ពី​សហរដ្ឋអាមេរិក ប្រទេស​ប្រេ​ស៊ី​ល​ឥឡូវនេះ​ជា​ប្រទេស​ទី​២ នៅ​លើ​ពិភពលោក​ដែល​មាន​ករណី​ស្លាប់​ចំនួន​លើស​ពី ១៥០,០០០​នាក់​។ ការ​មាន​ករណី​ស្លាប់​ច្រើន​បែប​នេះ គឺ​សាធា​រណជន​បាន​រិះគន់​ទៅ​លើ​ការ​គ្រប់គ្រង​របស់​ប្រទេស​នេះ​ពេល​ដែល​មាន​ផ្ទុះ​ករណី​កូ​វី​ដ​ដំបូង​ៗ​។

Brazil reaches 150,000 deaths from COVID-19 milestone

ចំនួន​អ្នក​ស្លាប់​ពិតប្រាកដ​ត្រូវ​បាន​គេ​ជឿជាក់​ថា មាន​ចំនួន​ច្រើន​ជាង​នេះ ដោយសារ​តែ​សមត្ថ​ភាព​ធ្វើតេស្ត​រក​ជំងឺ​នេះ​នៅ​មាន​កម្រិត​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​។ ក្រុមប្រឹក្សា​ក៏​បាន​រាយការណ៍​ពី​ករណី​ថ្មី​នៃ​វីរុស​ចំនួន ២៦,៧៤៩​ករណី កាលពី​ថ្ងៃ​សៅរ៍ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់ ៥.០៨​លាន​នាក់​។

Covid: Brazil's coronavirus cases pass five million - BBC News

បើ​និយាយ​អំពី​ករណី​សរុប ប្រេ​ស៊ី​ល​ជាប់​ចំណាត់ថ្នាក់​ទី​បី​នៅ​ទូ​ទាំង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក​និង​ឥណ្ឌា​។ នេះ​បើ​យោង​តាម​របាយការណ៍​ករណី​របស់​សាកលវិទ្យាល័យ Johns Hopkins៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ cnn

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ