ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​កូរ៉េ​ខាងត្បូង​ម្នាក់​ត្រូវ​គេ​ផ្តាច់​ជីវិត ​ រួច​​ដុត​​កម្ទេច​សព​​ចោល

3 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា យោធា​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មន្ត្រី​កូរ៉េ​ខាងត្បូង​ម្នាក់ ដែល​បាន​បាត់​ខ្លួន​ពី​ទូក​ល្បាត​នេសាទ កាលពីដើម​ស​ប្តា​ហ៍​នេះ…

កូរ៉េ​ខាងត្បូង​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា យោធា​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មន្ត្រី​កូរ៉េ​ខាងត្បូង​ម្នាក់ ដែល​បាន​បាត់​ខ្លួន​ពី​ទូក​ល្បាត​នេសាទ កាលពីដើម​ស​ប្តា​ហ៍​នេះ ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​​សារ​តែ​កងទ័ព​កូរ៉េ​ខាងជើង ហើយ​​ក្រោយមក​​​ក៏ត្រូវបាន​​ដុត​សាកសព​របស់​គាត់​ចោល​​ទៀត​។

យោធា​មិន​បាន​ពន្យល់​ពី​របៀប​ដែល​មន្ត្រី​នោះ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ដែនទឹក​របស់​កូរ៉េ​ខាងជើង​នោះ​ទេ ប៉ុន្តែ​ទីភ្នាក់ងារសារព័ត៌មាន Yonhap បាន​ដកស្រង់​ប្រភព​ស៊ើបការណ៍​មិន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ដែល​បាន​និយាយ​ថា គាត់​បាន​ប៉ុនប៉ង​បំពាន​កូរ៉េ​ខាងជើង​។

ឧត្តមសេនីយ៍ Ahn Young-ho ដែល​ទទួល​បន្ទុក​ប្រតិបត្តិការ​នៅ​អគ្គសេនាធិការ​ចម្រុះ​បាន​និយាយ​ថា​៖ «​យោធា​របស់​យើង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ភាព​សាហាវឃោរឃៅ​បែប​នេះ ហើយ​ទាមទារ​ឱ្យ​កូរ៉េ​ខាងជើង​ផ្តល់​ការ​ពន្យល់ ​និង​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត​»។

មន្ត្រី​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​ពី​ទូក​ល្បាត​ជលផល​របស់​កូរ៉េ​ខាងត្បូង​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ពេល​ដែល​វា​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១០​គីឡូម៉ែត្រ​ខាងត្បូង​តំបន់​ព្រំដែន​ខាងជើង ដែល​ជា​ជម្លោះ​កំណត់ព្រំដែន​នៃ​ការ​គ្រប់គ្រង​យោធា និង​ដើរតួ​ជា​ព្រំដែន​សមុទ្រ​ជាក់ស្តែង​រវាង​កូរ៉េ​ខាងជើង ​និង​កូរ៉េ​ខាងត្បូង​។

សារព័ត៌មាន Yonhap បាន​ដកស្រង់​ប្រភព​ជា​ច្រើន ដែល​និយាយ​ថា ​មូលហេតុ​ពិតប្រាកដ​ដែល​មន្ត្រី​អាយុ ៤៧​ឆ្នាំ ត្រូវ​បាន​គេ​បាញ់​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ ប៉ុន្តែ​កងទ័ព​កូរ៉េ​ខាងជើង​ប្រហែលជា​បាញ់​ ដោយសារ​តែ​គោរព​តាម​ការ​គ្រប់គ្រង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ