ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​ត្រៀម​ប្រើ​ច្បាប់​ហាម​ពល​ករ​ចំណាក​ស្រុក​ចូល​ប្រទេស​ ប្រសិន​បើ​មាន​ប្រាក់​ចំណូល​តិច​ជាង​3.000​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​​បរទេស​​​ផ្សាយ​ថា អាជ្ញា​ធរ​សិង្ហ​បុរី​ត្រៀម​ប្រកាស​ប្រើ​បទដ្ឋាន​​ដ៏​តឹង​រុឹង​ទៅ​លើ​ពល​ករ​បរទេស​​ ក្រោយ​ពី​ជន​ជាតិ​សិង្ហ​បុរី​ចាប់​ផ្តើម​មាន​ប្រតិ​កម្ម​​ប្រឆាំង​នឹង​«លំហូរចូល​ប្រទេស​»​​របស់​ពល​ករ​ចំណាក​​ស្រុក។ របាយ​ការណ៍​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១២ ត​ទៅ​ពល​ករ​បរទេស​ដែល​ចង់​ធ្វើ​ការ​នៅ​​សិង្ហ​បុរី ត្រូវ​បង្ហាញ​ឯ​កសារ​ ឬ​ភស្តុ​តាង​ដែល​ត្រួត​ពិនិត្យ​​បាន​ថា ខ្លួន

សារ​ព័ត៌​មាន​​បរទេស​​​ផ្សាយ​ថា អាជ្ញា​ធរ​សិង្ហ​បុរី​ត្រៀម​ប្រកាស​ប្រើ​បទដ្ឋាន​​ដ៏​តឹង​រុឹង​ទៅ​លើ​ពល​ករ​បរទេស​​ ក្រោយ​ពី​ជន​ជាតិ​សិង្ហ​បុរី​ចាប់​ផ្តើម​មាន​ប្រតិ​កម្ម​​ប្រឆាំង​នឹង​«លំហូរចូល​ប្រទេស​»​​របស់​ពល​ករ​ចំណាក​​ស្រុក។ របាយ​ការណ៍​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១២ ត​ទៅ​ពល​ករ​បរទេស​ដែល​ចង់​ធ្វើ​ការ​នៅ​​សិង្ហ​បុរី ត្រូវ​បង្ហាញ​ឯ​កសារ​ ឬ​ភស្តុ​តាង​ដែល​ត្រួត​ពិនិត្យ​​បាន​ថា ខ្លួន​មាន​ចំណូល​​មិន​តិច​​ជាង​៤.០០០​​ដុល្លារ​សិង្ហ​បុរី ឬហ្រែល​៣.០០០​​ដុល្លារ​សហ​រដ្ឋ​អាមេរិក និង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​​ក្នុង​ការ​ចិញ្ចឹម​ប្តី ឬ​ប្រពន្ធ​​ រួម​ទាំង​កូន​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ក្នុង​ប្រទេស ។

ការ​កំណត់​​ប្រាក់​ចំណូល​​ថ្នាក់​ទាប​របស់​ពល​ករ​ចំណាក​ស្រុក​មាន​តម្លៃ​ប្រហែល​​៣.០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក ចាត់​ទុក​ថា​ជា​បទដ្ឋាន​ដ៏​តឹង​រុឹង​ ​។ក្រៅ​ពី​នេះ​​ពល​ករ​ចំណាក​ស្រុក​នឹង​មិន​អាច​យក​ក្រុម​គ្រួសារ​ ឬ​បង​ប្អូន​​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​​ចូល​ប្រទេស​បន្ត​ទៀត​បាន​ លើក​លែង​តែ​ការ​ធ្វើ​ដំណើរ​ចូល​សិង្ហ​បុរី​ក្នុង​លក្ខណៈ​ទេសចរណ៍​ ឬ​ប្រកប​មុខ​ជំនួញ​​រយៈ​ពេល​ខ្លី ។ ទោះ​ជាបែប​ណា​ក៏​ដោយ លក្ខ​ខណ្ឌ​ដ៏​តឹង​រុឹង​នោះ​​​គ្មាន​សុពល​ភាព​លាត​សន្ធឹង​ដល់​ពល​ករ​ចំណាក​ស្រុក​​ដែល​នាំ​សមាជិក​គ្រួសារ​របស់​ខ្លួន​ចូល​រស់​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​កាល​ពី​មុនទេ​ ។
ឥរិយា​បថ​ចុង​ក្រោ​យ​របស់​អាជ្ញាធរ​សិង្ហ​បុរី​បាន​កើត​ឡើង​ ក្រោយ​ពី​មាន​ការ​មិន​ពេញ​ចិត្ត​​របស់​ជន​ជាតិ​សិង្ហ​បុរី​ជា​ច្រើន ចំពោះ​​​នយោ​បាយ​ទទួល​មនុស្ស​​ចូល​ប្រទេស​ ព្រោះ​មហា​ជន​សម្លឹង​ឃើញ​ថា ចំនួន​ពល​ករ​បរទេស​​ចាប់​ផ្តើម​​កើន​ឡើង​ច្រើន​ដោយ​គ្មាន​ការ​គ្រប់​គ្រង​ និង​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​ រួម​ទាំង​​ប៉ះ​ពាល់​​ដល់​ការ​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​របស់​​ជន​ជាតិ​សិង្ហ​បុរី ជា​ម្ចាស់​ប្រទេស ។

ក្រៅ​ពី​នេះ​​ ក្រសួង​​មហា​ផ្ទៃ​​សិង្ហ​បុរី ក៏​កំពុង​​ត្រៀម​ស្នើ​​ឱ្យ​​មាន​ការ​បង្កើន​ទោស​ដល់​អ្នក​ពាក់​ព័ន្ធ​​ និង​យន្ត​ការ​​ស៊ី​ស្នួល​រៀប​ការ​ដើម្បី​នាំ​ជន​បរ​ទេស​ចូល​ប្រទេស ដោយ​អ្នក​ប្រព្រឹត្ត​​ខុស​អាច​ទទួល​ទោស​ពី​ការ​ពិន័យ​ដល់​ទៅ​១០០.០០០​ដុល្លារ​សិង្ហ​បុរី ឬ​ប្រហែល​១៦.០០០​ដុល្លារ​អាមេរិក​ និង​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​១០​ឆ្នាំ ។ ចំណែក​អ្នក​បន្លំ​ឯកសារ​​ដើម្បី​បាន​ចូល​ក្នុង​ប្រទេស​ត្រូវ​ពិន័យ​​៨.០០០​ដុល្លារ​សិង្ហ​បុរី ឬ​ជាង​៦.០០០​ដុល្លារ​អាមេរិក និង​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​៥​ឆ្នាំ ៕