ខេត្តត្បូងឃ្មុំ ៖ គម្រោងដេញថ្លៃផ្លូវក្រាលក្រួសក្រហមនិងផ្លូវបេតុងចំនួន៣ឃុំ ក្នុងនោះមានដូនតី កណ្ដោលជ្រុំ និងឃុំកក់ ត្រូវបានដំណើរការ នៅព្រឹកថ្ងៃទី១០ កញ្ញា ដែលមានទឹកប្រាក់សរុបជាង៦០០លានរៀល ។ ដោយក្រុមហ៊ុនខ្លះ បានដេញធ្លាក់ថ្លៃចុះលើសពី៦០% កត្តានេះ នឹងធ្វើឱ្យផ្លូវបាត់បង់នូវគុណភាព ជាមួយនោះ អាជ្ញាធរក៏បានធ្វើការព្រមាន បើមិនត្រូវតាមស្តង់ដារបច្ចេកទេស គឺមិនទទួលយក ហើយក្រុមហ៊ុនអាចនឹងត្រូវលុបឈ្មោះចោល មិនឲ្យដេញថ្លៃបន្តទៀតទេ។
លោកសុខ មករា អភិបាលរងស្រុកពញាក្រែក បានគូសបញ្ជាក់ថា ចំពោះឃុំដែលត្រូវដាក់ឲ្យដេញថ្លៃរួមមានឃុំកណ្ដុរជ្រុំ ឃុំកក់ ឃុំដូនតី ដោយមួយឃុំៗមានគម្រោងចំនួន២ក្នុងនោះ មានផ្លូវក្រាលគ្រួសក្រហម និងផ្លូវបេតុង ។ តាមគោលការណ៍របស់រាជរដ្ឋាភិបាលនិងប្រែក្លាយជាផ្លូវដី ឲ្យទៅជាផ្លូវបេតុងទាំងអស់នាពេលអនាគត ក្នុងការអភិវឌ្ឍន៍ភូមិឃុំឱ្យមានការរីកចម្រើន ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។តាមផែនការរបស់រាជរដ្ឋាភិបាលនិងត្រូវលុបបំបាត់ផ្លូវដីដោយប្រែក្លាយមកជាផ្លូវបេតុងទាំងអស់នាពេលអនាគត។
លោកសុខ មករា អភិបាលរងស្រុកពញាក្រែកបានលើកដើមបន្តថា នៅក្នុងឆ្នាំ២០២០ នេះ ដំណើរការដេញថ្លៃគម្រោងផ្លូវនៅក្នុងស្រុកពញាក្រែកបានចំនួន៧ ឃុំហើយដោយនៅសល់តែឃុំត្រពាំងផ្លុងមួយប៉ុណ្ណោះ ដែលមិនទាន់បានដំណើរការដាក់ឲ្យដេញថ្លៃនៅគំរោងផ្លូវ។ អាជីវករតំណាងឱ្យក្រុមហ៊ុននីមួយៗដែលបានចូលរួមដេញថ្លៃនាព្រឹកនេះគឺសុទ្ធតែមានឈ្មោះបោះសំឡេង និងទម្រាំឈរជាងបានមកដល់សព្វថ្ងៃ ហើយការដេញថ្លៃមិនត្រូវប្រថុយប្រថានណាមួយ ដែលនាំឲ្យខាតបង់ថវិកានោះទេ។ ព្រោះថាមុខរបរនេះគឺជាឆ្នាំងបាយមួយ ដែលត្រូវតបវេនពីឪពុកឬម្ដាយទៅកូន ដែលមានពេលវេលាយូរអង្វែង។ជាមួយនោះសូមឱ្យក្រុមហ៊ុនដែលដេញថ្លៃគំរោងផ្លូវបាន សូមមេត្តាគោរពនៅកិច្ចសន្យារបស់ខ្លួនធ្វើយ៉ាងណាឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ចំពោះលទ្ធផលនៃការដេញថ្លៃ ១-ផ្លូវបេតុងប្រវែង ៣០០ម៉ែត្រ នៅឃុំកក់ តម្លៃដាក់ឱ្យដេញធ្វើអីជាង ១៤៥លានរៀល ដោយដេញបានទៅលើក្រុមហ៊ុនឈ្មោះហ័ន សោភា ក្នុងតម្លៃ៨១មួយលានរៀល។ ២-ផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ទទឹង៥ម៉ែត្រនៅឃុំដូនតី តម្លៃដាក់ឲ្យដេញថ្លៃ១២២ លានរៀលជាង បានទៅលើក្រុមហ៊ុនឈ្មោះហួត ឆៃលីម តម្លៃ៥៩ លានរៀល។ ៣-នៅក្រាលគ្រួសក្រហមប្រវែង១០០០ម៉ែត្រនៅឃុំដូនតី តម្លៃដាក់ឲ្យដេញថ្លៃជាង៤២លានរៀល បានទៅលើក្រុមហ៊ុនឈ្មោះនួន ព្រហ្មសុធារ៉ា តម្លៃ១៤ លានរៀល។៤-ផ្លូវក្រាលគ្រួសក្រហមប្រវែង១៨០០ម៉ែត្រនៅឃុំកក់ តម្លៃដាក់ឲ្យដេញថ្លៃជាង៧១លានរៀល ដេញបានទៅលើក្រុមហ៊ុនឈ្មោះហ៊ន់ សោភា តម្លៃជាង២២លានរៀល។ ៥-ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រនៅឃុំកណ្ដោលជ្រុំ តម្លៃដាក់ឲ្យដេញថ្លៃជាង១៨៥ លានរៀល ដេញបានទៅលើក្រុមហ៊ុនហ៊ន់សោភា តម្លៃ១០៤លានរៀល។
៦-ផ្លូវក្រាលគ្រួសក្រហមប្រវែង១១៥០ម៉ែត្រ នៅឃុំកណ្ដោលជ្រុំ តម្លៃដាក់ឲ្យដេញថ្លៃជាង៦៣ លានរៀល ដេញបានទៅលើក្រុមហ៊ុនឈ្មោះហាវ ហេង ក្នុងតម្លៃ១៧ លានរៀលជាង។
លោកលី ភាលីន អភិបាលស្រុកពញាក្រែកបានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី១០ កញ្ញាថា ក្នុងការចូលរួមដេញថ្លៃនៅសាលាឃុំកក់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃចុះទាបច្រើន គឺត្រូវតែទទួលការសាងសង់ផ្លូវក្រាលគ្រួសក្រហមនិងផ្លូវបេតុងធ្វើយ៉ាងណាឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងកិច្ចសន្យារបស់ខ្លួនជាមួយនឹងអង្គភាពលទ្ធកម្មរបស់ឃុំ ។ ប្រសិនបើធ្វើទៅបាត់នូវលក្ខណៈបច្ចេកទេសមិនបានត្រឹមត្រូវគឺអាជ្ញាធរមិនទទួលយក ហើយក្រុមហ៊ុននោះអាចនឹងត្រូវលុបឈ្មោះចេញពីបញ្ជីដោយមិនអនុញ្ញាតឲ្យចូលរួមដេញថ្លៃនៅឆ្នាំ ២០២១ខាងមុខនោះទេ៕
ចែករំលែកព័តមាននេះ