ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សកាន់អំណាច​របស់​នូ​វែ​ល​សេ​ឡង់ គ្រោង​​តម្លើង​ពន្ធ ដើម្បី​សង​ការ​​​ខាត​បង់​ដោយ​​កូ​វី​ដ

3 ឆ្នាំ មុន

នូ​វែ​ល​សេ​ឡង់​ ៖ ​តាម​ប្រភព​ព័ត៌មាន South China Morning Post បានឱ្យ​ដឹង​ថា គណបក្ស​ដែល​​កំពុង​កាន់​អំណាច​របស់ លោកស្រី​នាយក​រដ្ឋមន្ត្រី…

នូ​វែ​ល​សេ​ឡង់​ ៖ ​តាម​ប្រភព​ព័ត៌មាន South China Morning Post បានឱ្យ​ដឹង​ថា គណបក្ស​ដែល​​កំពុង​កាន់​អំណាច​របស់ លោកស្រី​នាយក​រដ្ឋមន្ត្រី Jacinda Ardern បាន​និយាយ​ថា ខ្លួន​នឹង​​តម្លើង​ពន្ធ​សម្រាប់​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ប្រសិនបើ​អាច​នៅ​កាន់​អំណាច​នៅ​អាណត្តិ​ក្រោយ ដោយសារ​តែ​រដ្ឋាភិបាល​ត្រូវ​សងបំណុល ដែល​យក​ទៅ​ចំណាយ​លើ​ការ​ទប់​ស្កាត់​​ជំងឺ​កូ​វី​ដ​១៩​។

COVID-19 Latest Updates, April 21: Global deaths top 170,000; Singapore  extends partial lockdown till June 1 | World News,The Indian Express

គណបក្ស​របស់ លោកស្រី​នាយក​រដ្ឋមន្ត្រី Ardern ឈានមុខ​គេ​ក្នុង​ការ​ប្រកួតប្រជែង​បោះ​ឆ្នោត​នេះ បើ​យោង​តាម​ការ​ស្ទង់​មតិ​បាន​និយាយ​ថា ខ្លួន​គ្រោង​នឹង​តម្លើង​អត្រាពន្ធ​ខ្ពស់​ជាង​មុន​ចំនួន ៣៩% សម្រាប់​ប្រជាជន​ដែល​រក​ប្រាក់​ចំណូល​បាន​ជាង ១១៨,៩០៨​ដុល្លារ​អា​មេ​រិ​ក ដែល​នឹង​ប៉ះពាល់​តែ ២% នៃ​ប្រជាជន​នូ​វែ​ល​សេ​ឡង់​។

New Zealand extends lockdown of largest city as coronavirus cluster grows -  CBS News

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Grant Robertson បាន​និយាយ​នៅ​ទីក្រុង Wellington ថា​៖ «​ផែនការ​របស់​យើង​មាន​តុល្យភាព​នៅ​ពេល​យើង​ងើបឡើង​ពី​ជ​ម្ងឹ​កូ​វី​ដ​១៩​»។​

លោក​បាន​មាន​ប្រសាសន៍​ថា គោលនយោបាយ​ថ្មី​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​បង្កើត​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ចំនួន ៣៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​។

ការ​តម្លើង​ពន្ធ​នេះ នៅ​តែ​ធ្វើ​ឱ្យ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ស្ថិត​នៅ​លំដាប់​ទី​បី​នៃ​អត្រាពន្ធ​លើ​ប្រាក់​ចំណូល​នៅ​ក្នុង​បណ្តា​ប្រទេស OECD ហើយ​លោក Robertson បាន​និយាយ​ថា ពន្ធ​នេះ​ទាប​ជាង​​ប្រទេស​ជិតខាង​អូស្ត្រាលី​ដែល​មាន​អត្រាពន្ធ ៤៧% សម្រាប់​ប្រាក់​ចំណូល​លើស​ពី ១៣០,០០០​ដុល្លារ​អា​មេ​រិ​ក​។

រដ្ឋាភិបាល​បាន​កំណត់​ថវិកា​ចំនួន ៤១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ផែនការ​ឆ្លើយ​តប​នឹងជំងឺ​កូ​វី​ដ ហើយ​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ លើ​គម្រោង​ឧបត្ថម្ភ​ប្រាក់​ឈ្នួល​និង​វិធាន​ការណ៍​​ផ្សេង​ទៀត​ដើម្បី​ការពារ​ការ​បាត់បង់​ការងារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ