ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​អគារ​ឆក់​យក​ជីវិត​១៦​នាក់ ខណៈ​ក្រុម​សង្គ្រោះ​បន្ត​​កាយ​គំនរ​បាក់​បែក​រក​​ជនរងគ្រោះ

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ តុល្យការ​នៃ​ការ​បាក់អគារ​ស្នាក់​នៅ​មួយ​នា​ភាគ​ខាងលិច​ឥណ្ឌា មក​ដល់​ថ្ងៃ​ទី​២៦ សីហា ចំនួន​អ្នក​បាត់​បង់​ជីវិត​មាន​ដល់​១៦​នាក់ ហើយ​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​រើ​កកាយ​គំនរ​បាក់បែក​ចុង​ក្រោយ​ដោយ​មិន​សង្ឃឹម​រក​ឃើញជន​រង​គ្រោះ​ទៀត​ឡើយ ។ អគារ​ដែល​មានផ្ទះ​ដល់​ទៅ​៤៧​ល្វែង បាន​បាក់​កាលពី​យប់​ថ្ងៃ​ទី​២៤…

ប្រទេស​ឥណ្ឌា ៖ តុល្យការ​នៃ​ការ​បាក់អគារ​ស្នាក់​នៅ​មួយ​នា​ភាគ​ខាងលិច​ឥណ្ឌា មក​ដល់​ថ្ងៃ​ទី​២៦ សីហា ចំនួន​អ្នក​បាត់​បង់​ជីវិត​មាន​ដល់​១៦​នាក់ ហើយ​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​រើ​កកាយ​គំនរ​បាក់បែក​ចុង​ក្រោយ​ដោយ​មិន​សង្ឃឹម​រក​ឃើញជន​រង​គ្រោះ​ទៀត​ឡើយ ។

អគារ​ដែល​មានផ្ទះ​ដល់​ទៅ​៤៧​ល្វែង បាន​បាក់​កាលពី​យប់​ថ្ងៃ​ទី​២៤ សីហា នៅ​ទីក្រុង​ម៉ា​ហា​ដ​ស្ថិតនៅ​ចម្ងាយ​១២០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​បុ​ម​បៃ ។

បណ្ដា​ក្រុម​ជួយ​សង្គ្រោះ​បាន​ខំ​កាយ​គំនរ​បាក់បែក​ហើយ​ជួយ​សង្គ្រោះ​បាន​អ្នក​នៅ​រស់រាន​មាន​ជិ​វិត​៩​នាក់ ក្នុង​នោះ​មាន​កុមារ​ម្នាក់​អាយុ​៤​ឆ្នាំ កាលពីរសៀល​ថ្ងៃ​ទី​២៥ សីហា ។ អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​ក្រុម​ជួយ​សង្គ្រោះ​ថ្លែង​ថា យើង​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​រុករក ហើយ​យើង​គិត​ថា​ពុំ​នៅ​មាន​មនុស្ស​ណា​ទៀត​ជាប់​ក្រោម​គំនរ​បាក់បែក​ឡើយ ។

អាជ្ញាធរ​ក្នុង​គ្រា​ដំបូង​សង្ស័យ​ថា​មាន​មនុស្ស​រហូត​ដល់​២០០​នាក់​ត្រូវ​កប់​ក្នុង​គំនរ​បាក់បែក តែ
បាន​កែប្រែ​ការ​វាយតម្លៃ​នេះ​វិញ ដោយ​ថា​មាន​រវាង​ពី​២០​ទៅ​៧០​នាក់​ប៉ុណ្ណោះ ព្រោះ​អ្នក​រស់នៅ​ទីនោះ​ជា​ច្រើន​ពុំ​បាន​ស្ថិត​ក្នុង​អគារ​នេះ​ឡើយ​ពេល​វា​បាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ