ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹកជំនន់​ឆក់​​យក​ជីវិត​​មនុស្ស​​យ៉ាង​តិច​៣០​នាក់ ​​នៅ​កូរ៉េ​ខាងត្បូង

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ចំនួន​ជន​រង​គ្រោះ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​កូរ៉េ​ខាងត្បូង​រយៈពេល​១​ស​ប្ដា​ហ៍​មក​ហើយ មក​ដល់​ថ្ងៃ​ទី​៩ ខែ​សីហា​ ឆ្នាំ២០២០ បាន​កើន​ដល់​យ៉ាងតិច​៣០​នាក់​។ ចំណែ​ក​មនុស្ស១១​នាក់​ទៀត​បាត់​ខ្លួន ​ព្រមទាំង​៨​នាក់​រង​របួស ។…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ចំនួន​ជន​រង​គ្រោះ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​កូរ៉េ​ខាងត្បូង​រយៈពេល​១​ស​ប្ដា​ហ៍​មក​ហើយ មក​ដល់​ថ្ងៃ​ទី​៩ ខែ​សីហា​ ឆ្នាំ២០២០ បាន​កើន​ដល់​យ៉ាងតិច​៣០​នាក់​។ ចំណែ​ក​មនុស្ស១១​នាក់​ទៀត​បាត់​ខ្លួន ​ព្រមទាំង​៨​នាក់​រង​របួស ។ មនុស្ស​ជិត​៤.៥០០​នាក់​ត្រូវ​ជម្លៀស​ចេញ ។

យោង​តាម YOHAP ថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​បំផុត ក្នុង​ទូ​ទាំង​ប្រទេស​ចាប់តាំងពី​ថ្ងៃ​ទី​១ សីហា
មក ។ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក MOONJAE IN កាលពី​ថ្ងៃ​ទី​៧ សីហា បាន​ចាត់​ទុក​តំបន់​៧ថា ជា​តំបន់​រង​គ្រោះ​មហន្តរាយ​ពិសេស ។ មក​ដល់ថ្ងៃ​ទី​៩ សីហា ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​ទឹកជំនន់ និង​ការ​បាក់​ដី​ឡើង​ដល់​៣០​នាក់ ហើយ​មនុស្ស​១១​នាក់​បាត់​ខ្លួន ។ មនុស្ស​៥​នាក់​បាន​​បាត់​បង់​ជីវិត​​កាលពី​ថ្ងៃ​ទី​៧ សីហា​ក្នុង​ការ​បាក់​ដី​មួយ​នៅ GOKSEONG ចម្ងាយ​ប្រមាណ​ជា​៤០០​គីឡូម៉ែត្រ​ពី​ក្រុង​សេ​អ៊ូ​ល ។

តុល្យការ​ថ្ងៃ​ទី​៩ សីហា មិន​បាន​រាប់​បញ្ចូល​បណ្ដាជន​រង​គ្រោះ​ដោយសារ​ការ​លិច​នាវា​៣​គ្រឿង​នៅ​ឯ​ទំនប់ UIAM ចម្ងាយ​៨៥​គីឡូ​មែ​៉​ត្រ​ខាងកើត​ក្រុង​សេ​អ៊ូ​ល​ផង​ទេ ។ ម្យ៉ាងទៀត​កូរ៉េ​ខាង​ត្បូង​ត្រូវ​ប្រឈម​មុខ​ជាមួយនឹង​ព្យុះ​មួយ ដែល​នឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​កាន់តែ​ខ្លាំង​ថែម​ទៀត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖​បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ