ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​! រុ​ស្ស៊ីចាក់​វា​៉​ក់​សាំង​ឲ្យ​បណ្ដា​មហាសេដ្ឋី និង​អ្នក​​​នយោបាយ

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក ​BLOOMBERG ​រាយការណ៍​ថា រុ​ស្ស៊ីបាន​ធ្វើ​យុទ្ធនា​ការ​ជា​សម្ងាត់ ចាក់​វ៉ាក់សាំង​ការពារ​វីរុស ​COVID-19 សម្រាប់​បណ្ដា​មហាសេដ្ឋី ប្រធាន​អគ្គ​នាយក​​របស់​សហគ្រាស​ធំ​ៗ…

ប្រទេស​រុ​ស្ស៊ី ៖ ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក ​BLOOMBERG ​រាយការណ៍​ថា រុ​ស្ស៊ីបាន​ធ្វើ​យុទ្ធនា​ការ​ជា​សម្ងាត់ ចាក់​វ៉ាក់សាំង​ការពារ​វីរុស ​COVID-19 សម្រាប់​បណ្ដា​មហាសេដ្ឋី ប្រធាន​អគ្គ​នាយក​​របស់​សហគ្រាស​ធំ​ៗ ព្រមទាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ខាង​នយោបាយ​។

ប្រទេស​រុ​ស្ស៊ី​ក្រោម​ការ​ដឹកនាំ​របស់​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បាន​កំណត់​កាលបរិច្ឆេទ​ពិសេស​មួយ​សម្រាប់​ផ្នែក​វេ​ជ្ច​សាស្ត្រ​។ ទិស​ដៅ​គឹ​ដើម្បី​អាច​ចាក់​វ៉ាក់សាំង​ការពារ​ដល់​ប្រជាជន ឲ្យ​បាន​ឆាប់​បំផុត​។ ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ធំ​ៗ បណ្ដា​មហាសេដ្ឋី​ឬ​បណ្ដា​មន្ត្រីជាន់ខ្ពស់ ត្រូវ​បាន​ចាក់​វាំង​សាំង​ការពារ​មុនគេ​។

ដំណាក់កាល​នៃ​ការ​សាកល្បង​នោះ​នឹង​នៅ​តែ​រក្សា​ជា​ការ​សម្ងាត់ ដើម្បី​ចៀសវាង​ពី​ការ​សម្រុក​របស់​ពួក​អ្នក​ស្ម័គ្រចិត្ត​។ មនុស្ស​ជា​ច្រើន​រយ​នាក់​អាច​ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង ដោយ​ស្ងាត់​ៗ​នោះ ។ ប៉ុន្តែ​ក៏​ទោះបី​មនុស្ស​មួយ​ចំនួន​ក្នុង​ចំណោម​ពួក​គេ ប្រកាន់​យក​ការ​រក្សា​រឿង​នោះ​ជា​សម្ងាត់ តែ​ប្រមុខ​មូលនិធិ​RDIF​ដែល​ជា​អ្នក​ផ្ដល់​ហិរញ្ញវត្ថុ ដល់​ការ​ស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​មួយ​នៅរ​ស្ស៊ី លោក​KIRILL DMITRIEV​ទទួលស្គាល់​ថា រូប​លោក​និង​គ្រួសារ​លោក បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ​។

នោះ​ជា​វ៉ាក់សាំង​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​GAMALEYA​ក្រុង​មូ​ស្គូ​។ ដំណាក់កាល​ដំបូង​នៃ​ការ​ធ្វើតេស្ត​វ៉ា​ក់​នោះ​ជា​ផ្លូវការ​ធ្វើ​លើ​បណ្ដា​បុគ្គលិក​យោធា​ដោយ​ការ​សាកល្បង​នេះ បាន​បញ្ចប់​កាលពី​ស​ប្ដា​ហ៍​មុន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ