ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ចិន​មួយទៀត​ប្រកាស​ចាក់សោ ក្រោយ​ពី​ផ្ទុះ​កូ​វី​ដ​ជា​បន្តបន្ទាប់

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា រដ្ឋធានី​នៃ​តំបន់​ស៊ី​ន​ជាំ​ង​បាន​ប្រកាស​ចាក់សោ​ក្រុង ក្រោយ​ពី​មានការ​ផ្ទុះ​ឡើង​នូវ​ករណី​ឆ្លង​ថ្មី​កូ​វី​ដ​១៩​។ ទីក្រុង Urumqi បាន​រាយការណ៍​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា រដ្ឋធានី​នៃ​តំបន់​ស៊ី​ន​ជាំ​ង​បាន​ប្រកាស​ចាក់សោ​ក្រុង ក្រោយ​ពី​មានការ​ផ្ទុះ​ឡើង​នូវ​ករណី​ឆ្លង​ថ្មី​កូ​វី​ដ​១៩​។

ទីក្រុង Urumqi បាន​រាយការណ៍​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន ១៦​ករណី កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​សរុប​ត្រូវ​បាន​បញ្ជាក់​ចាប់តាំងពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន នៅ​ក្នុង​តំបន់​រហូត​ដល់ ៤៧​ករណី​។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​ថ្មី​នេះ អាជ្ញាធរ​បាន​ប្រកាស​ថា ទីក្រុង​នេះ​នឹង​ត្រូវ​ចាក់សោ ជាមួយនឹង​រាល់​ការ​ប្រមូលផ្តុំ​ជា​សាធារណៈ ត្រូវ​បាន​ហាមឃាត់ ហើយ​អ្នកស្រុក​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​នៅ​ក្នុង​ទីក្រុង​មិន​ចេញ​ទៅ​ណា​។ អ្នក​ដែល​ប៉ុនប៉ង​ផ្សងព្រេង ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្តរ​កកូ​វី​ដ​ជា​មុន​សិន​។ ស្ទើរតែ​រាល់​ជើងហោះហើរ​ចេញពី​ទីក្រុង ត្រូវ​បាន​លុប​ចោល​។

ផ្សារ​ទំនើប និង​សណ្ឋាគារ​ទាំងអស់​ត្រូវ​បាន​បិទ ហើយ​អ្នក​រស់នៅ​ភាគច្រើន ត្រូវ​តែ​នៅ​ខាងក្នុង​សហគមន៍​លំនៅ​ដ្ឋា​ន​របស់​ពួក​គេ ខណៈ​ដែល​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ត្រូវ​បាន​ចែកចាយ​ដោយ​អាជ្ញាធរ​។

ទន្ទឹម​នឹង​នេះ​ដែរ មន្ត្រី​បាន​ចាប់ផ្តើម​ធ្វើតេស្តរ​កកូ​វី​ដ​១៩​ទូ​ទាំង​ទីក្រុង ដោយ​ចាប់ផ្តើម​ពី​សហ​គមន៍​​ទាំងនោះ ដែល​ត្រូវ​បាន​គេ​កំណត់​ថា មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ឆ្លង​វីរុស​នេះ​។

ការ​ធ្វើ​បែប​នេះ គឺ​ប្រហាក់ប្រហែល​នឹង​ការ​ដែល​បាន​ធ្វើ​កាលពី​ខែ​មុន ដោយ​ទីក្រុង​ប៉េ​កាំ​ង បន្ទាប់​ពី​ទីក្រុង​រដ្ឋធានី​របស់​ប្រទេស​ចិន​មានការ​ផ្ទុះ​ឡើង​នូវ​ករណី​កូ​វី​ដ​ម្តងទៀត​។ នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​បន្ទាប់ ទីក្រុង​ប៉េ​កាំ​ង​បាន​ធ្វើតេស្តរ​កកូ​វី​ដ​លើ​ប្រជាជន​ចំនួន ១១​លាន​នាក់​។ មក​ដល់​ពេល​នេះ ប៉េ​កាំ​ង​មិន​មាន​ករណី​ឆ្លង​ថ្មី​ក្នុង​សហគមន៍ បាន​រយៈពេល​១៤​ថ្ងៃ​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ