ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រគល់​ពាន​អូ​ស្ការ ត្រូវ​បាន​លើក​ទៅ​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រាត្រី​ដ៏​ធំ​បំផុត​របស់​តារា​ខ្សែភាពយន្ត ក្នុង​ការ​ទទួល​ពាន​ដ៏​មាន​កិត្តិយស ត្រូវ​បាន​សម្រេច​លើក​ថ្ងៃជា​លើក​ដំបូង​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មក ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ បណ្ឌិត្យសភា​ចលនា​សិល្បៈ…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រាត្រី​ដ៏​ធំ​បំផុត​របស់​តារា​ខ្សែភាពយន្ត ក្នុង​ការ​ទទួល​ពាន​ដ៏​មាន​កិត្តិយស ត្រូវ​បាន​សម្រេច​លើក​ថ្ងៃជា​លើក​ដំបូង​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មក ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

បណ្ឌិត្យសភា​ចលនា​សិល្បៈ និង​វិទ្យាសាស្ត្រ បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​ថា ពានរង្វាន់​អូ​ស្ការ​លើក​ទី​៩៣ នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​នេះ​បាន​ទេ ហើយនឹង​លើក​ទៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ ជំនួស​វិញ​។

ប្រធាន​បណ្ឌិត្យសភា​លោក David Rubin និង នាយក​ប្រតិបត្តិ​បណ្ឌិតសភា Dawn Hudson បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា​៖ «​អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍ ខ្សែភាព យន្ត​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​លួងលោម លើកទឹកចិត្ត និង​ផ្តល់​ការ​កម្សាន្ត​ដល់​ពួក​យើង​ក្នុង​ពេល​មាន​ភាព​ងងឹត​បំផុត​។ ឆ្នាំ​នេះ​ក៏​ដូច​គ្នា​។ ការ​លើក​ពេល​ប្រគល់​ពាន​នេះ គឺ​យើង​គិត​ថា អ្នក​ផលិត​រឿង​ត្រូវការ​បញ្ចប់រឿង និង​ចេញផ្សាយ​ខ្សែភាពយន្ត​របស់​ពួក​គេ ដោយ​មិន​ត្រូវ​បាន​គេ​ពិន័យ ព្រោះតែ​ត្រូវ​លើក​ពេល​»​។

បន្ថែម​ពីលើ​ការ​ពន្យា​ពេល បណ្ឌិត្យសភា​បាន​យល់ព្រម​ពន្យារពេល​បន្ថែម​សម្រាប់​កុន ដែល​អាច​ផលិត​ឱ្យទាន់​មុន​ពេល​កម្មវិធី​ប្រគល់​ពាន​អូ​ស្ការ​។ ដូចនេះ ពេល​ដែល​អ្នក​ផលិត​រឿង​ត្រូវធ្វើ​ឱ្យ​បាន​មុន​ពេល​កម្មវិធី គឺ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ និង ត្រូវ​ទទួល​ពាន​នៅ​ថ្ងៃ​ទី​២៥ ខែ មេសា ឆ្នាំ​២០២១៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ