ចៅក្រមសាលាឧទ្ធរណ៍ សម្រេចទោសម្តាយ11ឆ្នាំ ឯកូនស្រី10ឆ្នាំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក អុិន ចាន់វិបុល ចៅក្រមសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចប្រកាសសាលដីកាផ្តន្ទាទោសជនជាប់ចោទ…
រាជធានីភ្នំពេញ ៖ លោក អុិន ចាន់វិបុល ចៅក្រមសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចប្រកាសសាលដីកាផ្តន្ទាទោសជនជាប់ចោទ…
រាជធានីភ្នំពេញ ៖ លោក អុិន ចាន់វិបុល ចៅក្រមសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចប្រកាសសាលដីកាផ្តន្ទាទោសជនជាប់ចោទ ដែលជាម្តាយនិងកូនស្រីដែលចាក់សម្លាប់កូនប្រសា-ប្តី ដោយតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ។
ពិរុទ្ធជនជាម្តាយក្មេកឈ្មោះ គង់ ធីតា ហៅម៉ាក់ស្រីស អាយុ៤៩ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ មានទីលំនៅផ្ទះលេខ២៣ហ្សុី ផ្លូវបេតុង ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ១១ឆ្នាំ និងកូនស្រីដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ ង៉ូយ សុម៉ារី ហៅស្រីស អាយុ២០ឆ្នាំ ដាក់ពន្ធនាគារ១០ឆ្នាំ និងតម្រូវឲ្យជនជាប់ចោទទាំង២នាក់ សងសំណង២០០លានរៀល ។
ពិរុទ្ធជនម្ដាយនិងកូនស្រីនេះ មុនពេលចាប់ខ្លួនស្នាក់នៅបន្ទប់ផ្ទះជួលកន្លែងកើតហេតុ បានចាក់សម្លាប់ជនរងគ្រោះឈ្មោះ គឹម យ៉ត ហៅ គឹមសីហា ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទិញ-លក់អចលនទ្រព្យ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅកម្ពុជាក្រោម ។ សូមបញ្ជាក់ថា លោក សុង ប៊ុណ្ណារិទ្ធី ចៅក្រមជំនុំជម្រះសាលាដបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានប្រកាសសាល
ក្រមលើសំណុំរឿងឃាតកម្ម ដែលម្តាយនិងកូនស្រីបានរួមគ្នាសម្លាប់បុរសដែលត្រូវជាប្តីនិងជាកូនប្រសា ដោយចោទពីបទឃាតកម្មតាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងពិន័យជាប្រាក់ចំនួន២០០លានរៀល ។
គួររំឭកថា គ្រួសារខាងលើ ដោយសារមានជម្លោះពាក្យសម្តី ធ្វើឲ្យប្រពន្ធនិងម្តាយក្មេក ក្លាយជាឃាតករកាប់ចាក់ប្តីខ្លួនស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅខណ្ឌសែនសុខ ហើយបានចាក់សោបង្ខាំងសពទុកក្នុងបន្ទប់ រួចនាំគ្នារត់ទៅផ្ទះនៅឯខណ្ឌចំការមន ។
លុះស្អែកឡើង វេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៤ ខែឧសភា បន្ទាប់កើតហេតុ ជនទាំង២នាក់បានចូលខ្លួនមកសារភាពនៅប៉ុស្តិ៍នគរបាល ហើយនគរបាលក៏បានឃាត់ខ្លួនអនុវត្តទៅតាមផ្លូវច្បាប់តែម្តង ៕
ចែករំលែកព័តមាននេះ